Traktate in Kambodschanisch
Prof. Dr. Werner Gitt erklärt in dieser Schrift den Heilsplan Gottes - angefangen bei der Geburt Jesu (Krippe), über seinen Tod (Kreuz), bis hin zur Entrückung und ewigen Herrlichkeit (Krone). Gott schuf Abhilfe für die "Urkatastrophe" der Menschheit, den Sündenfall. Wie in der Bibel vorhergesagt, sandte er seinen Sohn auf die Erde. "Nie aber hat die Welt einen Gott gesehen - bis es Weihnachten wurde." Das Kreuz wurde für Kritiker zum Anstoß. Sie verstehen nicht, wie ein "Hinrichtungsinstrument" zum Zentrum eines Glaubens werden kann. Prof. Dr. Gitt sieht diese Kritik als Indiz, dass die Menschen ihr Sündenbewusstsein verloren haben: Es gab keinen anderen Weg für die Rettung des Menschen, weil die Trennung zwischen Gott und uns durch die Sünde so groß ist. Wenn Jesus einmal wieder kommt, wird man ihn als König erkennen. Dann wird die Menschheit zweigeteilt sein in Angenommene und Verworfene. Für diejenigen, die Jesus in ihr Leben aufnehmen wollen, gibt es ein vorformuliertes Gebet, das ihnen dabei hilft. Dieses Traktat eignet sich besonders gut zur Weitergabe an suchende Menschen! ស្នូកសត្វ ឈើឆ្កាង ហើយនឹងមកុដ ដើមកំណើតនៃគ្រោះមហន្តរាយ ពិភពលោករបស់យើងគឺត្រូវបានបំផ្លាញដោយគ្រោះមហន្តរាយ ម្តងហើយម្តងទៀតជាច្រើន។ តាមរយៈរលកសមុទ្រយក្សសូណាមិក នៅខែធ្នូរ ឆ្នាំ២០០៤ មានមនុស្សប្រមាណ១៦០ពាន់បាន ស្លាប់ ការលិចនៃកប៉ាល់ទីតានិចបណ្តាលឲ្យបាត់បង់ជីវិត ១៥២២នាក់ និងសង្គ្រាមលោកលើកទី២ បានបណ្តាលឲ្យមនុស្ស ៥០លាននាក់បានស្លាប់។ តែយ៉ាងណាមិញ ដើមកំណើតនៃគ្រោះមហន្តរាយ នេះគឺបណ្តាលមកពីការធ្លាក់ចុះនៃមនុស្សជាតិចូលក្នុងអំពើបាបក្នុងសួនអេដែន។ នេះគឺជាដើមកំណើត ហើយនឹងមូលហេតុសម្រាប់គ្រោះមហន្តរាយដទៃទៀត ដែលបានកើតឡើងនៅក្នុងពិភពលោកនេះ។ អំពើបាបបានបណ្តាលឲ្យមានការញែកចេញពីគ្នារវាងមនុស្ស និងព្រះជាម្ចាស់។ ប្រសិនបើគ្មានព្រះ ជាម្ចាស់នោះទេ មនុស្សនឹងត្រូវនៅស្ថិតទៅក្នុងគ្រោះមហន្តរាយបែបដ៏អស់កល្បជានិច្ច។ បើសិនព្រះ ជាម្ចាស់ប្រទានតែអំពើបាបមួយឲ្យចូលក្នុងស្ថានសួគ៌ នោះសេចក្តីវេទនានិងសេចក្តីស្លាប់ក៏នឹង ចូលទៅក្នុងស្ថានសួគ៌ដែរ។ ប៉ុន្តែនេះមិនមែនជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នោះឡើយ។ វាជាការធ្វើឲ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្រៀមក្រំ ដែលមនុស្សទ្រង់បានបង្កើត ហើយជាមនុស្ស ដែលទ្រង់បានស្រលាញ់បានបែរចេញពីទ្រង់ ហើយនឹងបានបណ្តោយខ្លួនរបស់ពួកគេធ្លាក់ ចូលក្នុងសេចក្តីស្លាប់ ។ វាគួរឲ្យភ័យខ្លាចណាស់! ដូចដែលសុភាសិតមួយពោលថា៖ “គឺគ្មានឪសថ ណាមួយអាចព្យាបាលសេចក្តីស្លាប់បានឡើយ” ។ សូម្បីតែឪសថដែលយកមកពីសួនអេដែនក៏មិន អាចព្យាបាលបានដែរ។ ប៉ុន្តែប្រហែលជាព្រះជាម្ចាស់អាចមានថ្នាំសម្រាប់ព្យាបាលដល់អ្នក!? ឪសថព្យាបាលរបស់ព្រះជាម្ចាស់ ទ្រង់បានចាត់ព្រះរាជបុត្រារបស់ទ្រង់ ព្រះជាម្ចាស់បានរៀបចំផែនការ សម្រាប់សេចក្តីសង្គ្រោះ តាំងពីនៅក្នុងសួនអេដែន ហើយទ្រង់ បានប្រកាសអំពីផែនការនោះ ភា្លមៗបន្ទាប់ពីការធ្លាក់ចុះក្នុងអំពើបាប ទោះបើសេចក្តីប្រកាសនោះ ស្ថិតនៅភាពមិនច្បាស់លាស់នៅឡើយក៏ដោយ៖ “អញនឹងធ្វើឱ្យឯង ហើយនឹងស្ត្រី គឺទាំងពូជឯង នឹងពូជនាងមាន សេចក្តីខ្មាំងនឹងគ្នា ពូជនាងនឹងកិនក្បាលឯងហើយឯងនឹងចឹកកែងជើងគេ” (លោកុប្បត្តិ៣៖១៥)។ ច្រវ៉ាក់នៃសេចក្តីថ្លែងទំនាយដែលមិនដែលចេះចប់នោះបានបង្អុលបង្ហាញម្តងហើយម្តងទៀតពីការ យាងមកនៃព្រះសង្គ្រោះ ឧទាហរណ៍៖ “នឹងមានផ្កាយមួយចេញពីយ៉ាកុប ហើយនឹងមានដំបង (គឺជានិមិត្តសញ្ញានៃព្រះចេស្តារ) មួយកើតចេញពីសាសន៍ អ៊ីស្រាអែលដែរ” (ជនគណនា ២៤៖១៧)។ “ដូច្នេះ អ្នកនោះនឹងប្រគល់គេទៅដរាបដល់កំណត់នៃនាង ដែលឈឺនឹងសម្រាល បានកើតកូនមក នោះសំណល់នៃពួកបងប្អូនទាំងនោះ នឹងបានវិលត្រលប់មកពួកបងប្អូន វិញ” (មីកា ៥៖២)។ សេចក្តីប្រកាសចុងក្រោយនៃព្រះសង្គ្រោះត្រូវបានប្រកាសដោយទេវតា នៅពេលដែលទេវតាបាន សំដែងដល់លោកយ៉ូសែប អំពីកំណើតនិងព្រះនាមនៃបុត្រដ៏បរិសុទ្ធនេះថា៖ “កាលដែលគាត់កំពុង តែគិតពីការនោះស្រាប់ តែមានទេវតានៃព្រះអម្ចាស់ស្តេច បានពន្យល់សប្តិ បា្រប់គាត់ថា យ៉ូសែប ពូជហ្លួងដាវីឌអើយ កុំឲ្យខ្លាចនឹងយកនាងមារ៉ា ជាប្រពន្ធអ្នកឡើយ ដ្បិតបុត្រដែលមកចាប់ទំ ផ្ទៃនាង នោះកើតពីព្រះវិញ្ញាណបរិសុទ្ធ នាងនឹងប្រសូតបុត្រា១ ហើយអ្នកថ្វាយព្រះនាមថា “យ៉េស៊ូវ” ព្រោះបុត្រនោះនឹងជួយសង្គ្រោះរាស្រ្តទ្រង់ឲ្យរួចពីបាប” (ម៉ាថាយ ១៖២០-២១)។ តាមរយៈប្រវត្តិសាស្រ្តគឺមានមនុស្សជាច្រើនបានដើរនៅលើផែនដីនេះ ហើយបានបង្កើតឈ្មោះ សម្រាប់ខ្លួនរបស់ពួកគេ នៅក្នុងចំណោមមនុស្សដូចជា ព្រះចៅអធិរាជ ស្តេច អ្នកកំណាព្យ ទស្សនៈ វិទូ គូរូ អ្នកចេះមន្តអាគម ពួកមនុស្សល្អ និងពួកមនុស្សអាក្រក់។ តាំងពីដំបូង លោកីយនេះមិនដែល បានឃើញព្រះជាម្ចាស់ទេ រហូតដល់ពិធីកំណើតព្រះយេស៊ូវដំបូង (Christmas)។ ទារកនៅ ក្នុងស្នូរសត្វគឺមិនមែនជាព្រះ ដូចដែលសាសន៍ក្រិចបានគិតថាជាព្រះដែលស្ថិតនៅលើភ្នំអូឡាភើស (Mount Olympus) ឬក៏ជាព្រះនៃកុលសម្ពន្ធអាឡឺម៉ង់នៅក្នុងតំបន់វ៉ាហាឡា នោះឡើយ។ ទ្រង់គឺជាព្រះតែមួយដែលអាចនឹងមានបន្ទូលថា៖ “គ្រប់របស់ទាំងអស់បានកើតមកដោយសារទ្រង់” (យូហាន ១៖១ & ៣) “ខ្ញុំជាសេចក្តីពិត” (យូហាន ១៤៖៦) “ខ្ញុំជាអ្នកគង្វាលល្អ” (យូហាន ១០៖១១) “ខ្ញុំគឺជាទ្វារ” (ទៅកាន់ស្ថានសួគ៌) (យូហាន ១០៖៧)។ តើតាមរយៈវិធីមួយណា ដែលទ្រង់បានជ្រើសរើសដើម្បីយាងមកផែនដីនេះ? តើទ្រង់បានមក ផែនដីនេះជាមួយនឹងសំលេងស្គរ ត្រែរ ឬសំលេងផ្គររន្ទះឬ? តើទ្រង់យាងមកជាមួយនឹងពួកពលបរិ វានៃនគរស្ថានសួគ៌ឬ? ទេ! ព្រះជាម្ចាស់បានជ្រើសរើសយកស្រ្តីដែលមិនទាន់ រៀបការម្នាក់ចេញពីសាសន៍អ៊ីស្រាអែល គឺនាងម៉ារា ដែលនាងបានពេញដោយព្រះគុណនៅចំពោះ ព្រះនេត្ររបស់ព្រះជាម្ចាស់ ដើម្បីនឹងនាំបុត្រារបស់ព្រះជាម្ចាស់មកកាន់លោកីយនេះ។ តាមរយៈ សេចក្តីនេះទ្រង់បានធ្វើឲ្យសាសន៍យូដា ដែលបានដឹងអំពីការយាងនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ឧទាហរណ៍ ពាក្យនៃសេចក្តីថ្លែងទំនាយអំពីព្រះមេស្សីរបស់ពួកគេ “មើលស្តេចរបស់នាងទ្រង់យាង មក ឯនាង” (សាការី ៩៖៩) ឬ “គឺទ្រង់នឹងបំបាក់បំបែក ហើយនឹងលេបបំបាត់នគរទាំងនោះវិញ” (ដានីយ៉ែល ២៖៤៤)។ ដោយព្រោះតែមូលហេតុនេះ ហើយបានជាពួកគេមិនរំពឹងគិត អំពីទារក នៅក្នុងស្នូកសត្វនោះឡើយ ប៉ុន្តែគឺជា ស្តេច!។ គឺមានន័យថាទ្រង់នឹងលេចចេញមកដោយមាន អំណាច និងដេញពួកទាហានរ៉ូមចេញពីទឹកដីសាសន៍អ៊ីស្រាអែល ហើយនឹងបង្កើតទីក្រុងយេរ៉ូ សាឡឹម ហើយតែងតាំងសម្តេចសង្ឈនិងពួកអាចារ្យជាអ្នកបំរើរបស់ទ្រង់។ ប៉ុន្តែព្រះយេស៊ូវមិនបានយាងមកតាមរបៀបនេះទេ ដូច្នេះហើយបានជាពួកយូដាបានបដិសេធទ្រង់។ ពួកគេបានមើលរំលងចំពោះបទគម្ពីរទាំងនេះក្នុងព្រះគម្ពីរ ដែលបានថ្លែងជាសេចក្តីទំនាយនៃការ យាងមកលើកទី១ជាទារកតូច។ “ដ្បិតមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រាមួយមកដល់ យើង” (អេសាយ ៩៖៦)។ គឺវាអាស្រ័យទៅលើទ្រង់តែមួយដែល យើងនឹងចំណាយពេលវេលា របស់យើងនៅស្ថានសួគ៌ ឬស្ថាននរក។ ព្រះមេស្សីនេះអាចនឹងត្រូវបានបែងចែកជា៣លក្ខណៈ (3 Cs)គឺ៖ ស្នូតសត្វ (Crib) (នេះគឺជាអក្សរ C ទី១ ដែលតំណាងឲ្យការយាងមករបស់ព្រះយេស៊ូវមក ក្នុងលោកីយនេះ)។ ឈើឆ្កាង (Cross) (នេះគឺជាអក្សរ C ទី២ ដែលតំណាងឲ្យសេចក្តីសង្គ្រោះ តាមរយៈការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង)។ មកុដ (Crown) (នេះគឺជាអក្សរ C ទី៣ ដែលតំណាងឲ្យ ការសោយរាជ្យរបស់ព្រះយេស៊ូវ គ្រីស្ទ នៅពេលដែលទ្រង់យាងមកលើកទី២ ជាស្តេច)។ បើគ្មានស្នូកសត្វនោះគ្មានឈើឆ្កាង! បើគ្មានឈើឆ្កាងនោះគ្មានមកុដឡើយ! ប្រសិនបើគ្មានស្នូតសត្វ និង គ្មានឈើឆ្កាងសម្រាប់យើង នោះវាក៏គ្មានស្ថានសួគ៌សម្រាប់យើងផងដែរ! ហេតុដូច្នេះគឺត្រូវតែ មានពិធីខួបកំណើតរបស់ព្រះយេស៊ូវជាមុន។ តើអ្វីជាភាពក្តៅក្រហាយចំពោះឈើឆ្កាង? ការរិះគន់អំពីសេចក្តីជំនឿរបស់គ្រីស្ទបរិស័ទគឺការដែលសួរសំនួរដដែលថា៖ “ហេតុអ្វីបានជា សេចក្តីស្លាប់ដ៏សាហាវនេះនៅលើឈើឆ្កាង”?។ នៅក្នុងសេចក្តីជំនឿរបស់អ្នក អ្វីៗទាំងអស់គឺស្ថិត នៅជុំវិញឧបករណ៍នៃការកាត់ទោសប្រហារជីវិត។ តើព្រះជាម្ចាស់មិនអាចជ្រើសរើសយកវិធី ដែលប្រសើរជាងនេះ ដើម្បីផ្សះផ្សាមនុស្សជាតិទៅចំពោះទ្រង់បានទេឬអី? ហេតុអ្វីបានជាផ្លូវនៃ ការផ្សះផ្សារបស់ទ្រង់ពេញទៅដោយសេចក្តីស្លាប់ ការឈឺចាប់ ទឹកភ្នែក និងការទួញសោកបែបនេះ? តើសេចក្តីនេះមិនអាចបំពេញ តាមរយៈវិធីដែលល្អជាងនេះ ធូរស្រាលជាងនេះ ឬសមរម្យជាងនេះ បានទេឬអី? តើព្រះជាម្ចាស់មិនអាចបើកភ្នែកដែលងងឹតនៃសេចក្តីកំសោយរបស់មនុស្សបាន ទេឬអី?” សំនួរដែលសួរថា “ហេតុអ្វី?” ទាំងអស់នេះ គឺមិនមែនជាសំនួរដែលសមស្របទេ ពីព្រោះគេមើល មកអំពើបាបវាមានទំហំតូចពេក តែសម្រាប់ខ្ញុំវាគឺជាជំងឺមួយនៅក្នុងសម័យរបស់យើងនេះ។ គឺមានតែឈើឆ្កាងមួយប៉ុណ្ណោះដែលបង្ហាញយើងនូវអ្វីដែលអ្នកទស្សនៈវិទូ និងអ្នកប្រាជ្ញាមិនអាច ពន្យល់បាន៖ ឈើឆ្កាងបានឲ្យយើងដឹងថា តើរន្ធណ្តៅមានជម្រៅជ្រៅយ៉ាងណា? ដែលបានញែករវាង មនុស្សនិងព្រះជាម្ចាស់ ពីព្រោះតែអំពើបាប។ រន្ធណ្តៅនេះគឺជ្រៅដែលមិនអាចវាល់បាន ឡើយ ពីព្រោះលទ្ធផលរបស់វាគឺជាស្ថាននរក (ម៉ាថាយ ២៥៖៤៦)។ ឈើឆ្កាងបានផ្តល់ឲ្យយើងនូវទស្សនៈមួយដែលពិត តាមរយៈសេចក្តីស្រលាញ់របស់ទ្រង់។ ព្រះជាម្ចាស់បានរៀបចំលះបង់យ៉ាងច្រើនក្រៃលែង។ ទ្រង់បានលះបង់ដោយភាពវេទនា នៃព្រះហឫទ័យរបស់ទ្រង់ ដោយការលះបង់នូវព្រះរាជបុត្រាតែមួយគត់របស់ទ្រង់ គឺព្រះយេ ស៊ូវគ្រីស្ទ។ ឈើឆ្កាងនៃព្រះយេស៊ូវគឺជាការបន្ទាបព្រះកាយដ៏ទាបបំផុតរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ ជាព្រះអាទិករ និងជាម្ចាស់នៃជីវិតទាំងអស់នៃចក្រវាលនេះ បានទទួលការកាត់ទោស ប្រហារជីវិតដោយគ្មានរារែកដូចជាជនឧក្រិដ្ធ។ វាជាតម្លៃដ៏ខ្ពស់បំផុតសម្រាប់អំពើបាប! ប៉ុន្តែ តាមរយៈព្រះយេស៊ូវនេះគឺទ្រង់អាចអញ្ចើញគ្រប់ទាំងអ្នកមានបាបមកកាន់ទ្រង់បាន។ “...ហើយអ្នកណាដែលមកឯខ្ញុំ ខ្ញុំក៏មិនដែលចោល ទៅក្រៅឡើយ” យូហាន ៦៖៣៧ ។ ទោះជាយ៉ាងណាក៏ដោយ វាជាការពិតផងដែរគឺថា អស់អ្នកណាដែលមិនចូលមកឯទ្រង់គឺ នឹងត្រូវបាត់បង់ ហើយបាត់បង់ជារៀងរហូត! ជាមួយនឹងគ្នានោះ ឈើឆ្កាងគឺជាទៅសំគាល់នៃការបញ្ចប់នៃសេចក្តីសង្រ្គោះនៃមនុស្សជាតិ ទាំងអស់។ ដោយព្រោះតែមូលហេតុនេះហើយបានជាព្រះយេស៊ូវបានប្រកាសថា៖ “គា្មននរណាម្នាក់ដែលអាចទៅរកព្រះវរបិតាបានទេ ប្រសិនបើមិនមកតាមខ្ញុំ” (យូហាន ១៤៖៦) ។ នៅចំពោះមុខឈើឆ្កាង សាសនាទាំងអស់គ្រាន់តែជាពន្លឺដ៏តូចមួយ “Fata Morgana” ក្នុងវាលលំហរនៃមនុស្សជាតិដែលបាត់បង់។ សេចក្តីអធិប្បាយអំពីកំណើតរបស់ព្រះយេស៊ូវ (Christmas) ជាមួយនឹងសេចក្តីអធិប្បាយអំពីឈើ ឆ្កាង គឺជាសេចក្តីអធិប្បាយដែលល្អបំផុតសម្រាប់សេចក្តីសង្គ្រោះ៖ “ដ្បិតកូនមនុស្សបានមក ដើម្បី នឹងជួយសង្គ្រោះមនុស្សដែលបាត់បង់” (ម៉ាថាយ ១៨៖១១)។ ទ្រង់នឹងយាងមកម្តងទៀត ព្រះយេស៊ូវនឹងយាងមកផែនដីនេះម្តងទៀតជាលើកទី២ មិនមែនជាទារកដែលស្ថិតនៅក្នុងស្នូកសត្វ ទេ តែជាស្តេច ជាអ្នកជំនុំជម្រះ និងជាអ្នកដឹកនាំពិភពលោកនេះ ។ នៅក្នុងបទគម្ពីរម៉ាថាយ ២៤៖ ៣០ ទ្រង់បានសន្យាយ៉ាងច្បាស់លាស់ចំពោះហេតុការណ៍នេះថា៖ “នោះទីសំគាល់របស់កូនមនុស្ស នឹងលេចមកនៅលើមេឃ គ្រប់ទំាងពូជមនុស្ស នៅផែនដីនឹងគក់ទ្រូងយំ ក៏នឹងឃើញកូនមនុស្ស មកលើពពកនៅលើមេឃ មានទំាង ព្រះចេស្តា និងសិរីល្អជាខ្លំាង” ។ នេះពិតជាសេចក្តីអំណរ! ព្រះអាទិករនៃពិភពលោកបានលេចមក! ព្រះសង្គ្រោះនៃពិភពលោកនេះ បានយាងមកហើយ! ចុះហេតុអ្វីបានជាមានការសរសេរនៅ ក្នុងបទគម្ពីរវិវរណៈ ១៖៧ ដែលថាគ្រប់ ទាំងកុលសម្ពន្ធនៃផែនដីនឹងយំសោកពីព្រោះតែទ្រង់? ហេតុអ្វីបានជាពួកគេស្រែកទៅរកភ្នំ និងថ្មដា ថា៖ “គេអង្វរទៅភ្នំ ហើយទៅថ្មថា សូមធ្លាក់មកលើយើង ដើម្បីបំបាំងយើងពីព្រះភក្ត្រព្រះអង្គ” (វិវរណៈ ៦៖១៦)? ។ មានមនុស្សជាច្រើនបានស្តាប់ឮនូវសារៈសំខាន់នៃការសម្រេចចិត្តដើរតាមព្រះយេស៊ូវនៅក្នុងជីវិតរបស់ពួកគេ ប៉ុន្តែពួកគេនិយាយថា៖ “ទេ!”។ ឥឡូវនេះពួកគេបានបាត់បង់ ហើយមិនអាចវិលត្រលប់មកវិញឡើយ។ វាជាការដែលយឺតពេលទៅហើយ។ នេះជាមូលហេតុដែល ពួកគេស្រែកឡើង និងយំសោក។ មនុស្សភាគច្រើនបានដើរនៅលើផ្លូវរបស់ពួកគេ ដែលគ្មានព្រះយេស៊ូវគ្រីស្ទ។ ការស្រមៃស្រមើរបស់ ពួកគេគឺមិនស្គាល់អំពីចំណងអ្វីនោះទេ។ ឧទារហណ៍ តួឯកស្រីល្បីល្បាញជនជាតិអាមេរិចម្នាក់ ឈ្មោះថា ស៊ីឡេ ម៉ាខ្លែន (Shirley MacLaine) ដែលរស់នៅជាមួយនឹងឆ្កែរបស់នាង នាងបាន និយាយថា៖ “ជាមួយនឹងឆ្កែរបស់ខ្ញុំឈ្មោះ ថើរី នោះខ្ញុំមានព្រះនៅក្បែរខ្ញុំ ពីព្រោះថើរីគឺជាព្រះនៃ សាសន៍អេស៊ីបមកចាប់កំណើតឈ្មោះថា អានូប៊ី ដែលព្រះនេះមានរូបរាងដូចជាសត្វឆ្កែ ។ បើស្តាប់ ទៅវាគួរឲ្យចម្លែកណាស់ ប៉ុន្តែយ៉ាងហោចណាស់ ថើរីនិងខ្ញុំមានជីវិតតែមួយជាមួយនឹងគ្នានៅសម័យ កាលអេស៊ីបបុរាណ។ ថើរី គឺសត្វដែលជាព្រះ ហើយខ្ញុំជាម្ចាស់ក្សត្រី។ ឥឡូវនេះជីវិតមាននាំពួកយើង មកជួបគ្នាម្តងទៀត”។ ព្រះយេស៊ូវនឹងយាងមកម្តងទៀត ហើយភ្នែកទាំងអស់អាចមើលឃើញ។ “មើល ទ្រង់យាង មកតាមពពក នោះគ្រប់ទាំងភ្នែកនឹងឃើញទ្រង់ ព្រមទាំងពួកអ្នកដែលចាក់ទ្រង់ផង រួចគ្រប់ទាំង ពូជមនុស្ស នៅផែនដីនឹងយំសោក ដោយព្រោះទ្រង់ អើមែនហើយ អាម៉ែន” វិវរណៈ ១៖៧ ។ នៅពេលដែល លោក នេល អេ អាមស្រ្តង់ (Neil A. Armstrong) ដែលជាមនុស្សជាតិទី១ ដែលបានដាក់ជើងរបស់គាត់ ទៅលើភពព្រះច័ន្ទនៅ ថ្ងៃទី២០ ខែកក្តដា ឆ្នាំ១៩៦៩ នោះមាន ប្រជាជនចំនួន ៥០០លាននាក់បាន មើលព្រឹត្តិការណ៍នេះតាមទូរទស្សន៍។ នៅពេលដែល ម្ចាស់ក្សត្រីប្រទេសអង់គ្លេសគឺព្រះនាង ដាយអាណា (Diana) បានសុគតដោយព្រោះ តែគ្រោះ ថ្នាក់ចរាចរណ៍។ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ១៩៩៧ នៅក្នុងពីធីបុណ្យសពរបស់ព្រះនាងក្នុងក្រុងឡុង គឺមានចំនួនប្រជាជនដែលមានមើលច្រើនជាង ពេលណាទាំងអស់គឺមានចំនួន ២៥០០ លាននាក់ ឬក៏ស្មើរ ៤០%នៃអត្រានៃប្រជាជនក្នុងពិភព លោក។ កម្មវិធីបុណ្យព្រះសពនេះបានដាក់ចូលក្នុង សៀវភៅប្រវត្តិសាស្រ្តទី១នៃ “ពិធីបុណ្យសពជាសកល” ( Global Funeral) ។ ប៉ុន្តែមិនមាន កាម៉េរាណាមួយដែលមានសារៈសំខាន់ចំពោះការយាងមកនៃព្រះយេស៊ូវនោះឡើយ។ គ្រប់មនុស្សជាតិទាំងអស់នឹងមានបទពិសោធន៍នៃ “ជីវិត” ដែលជាព្រឹត្តិការណ៍ដ៍អស្ចារ្យបំផុតក្នុង ប្រវត្តិសាស្រ្តនៃពិភពលោក។ មនុស្សទាំងឡាយនឹងមើលឃើញព្រះយេស៊ូវ ។ ហេតុការណ៍នេះវាមិន ត្រឹមតែជាការពិតសម្រាប់អត្រានៃពិភពលោកនៅពេលនោះទេ ប៉ុន្តែវាសម្រាប់មនុស្សជំនាន់មុន និង អ្នកដែលបានអាចអត្ថបទនេះផងដែរ។ បន្ទាប់មកគឺមានសំនួរតែមួយប៉ុណ្ណោះដើម្បីនឹងឆ្លើយ “តើអ្នក និងខ្ញុំស្ថិតនៅក្នុងក្រុមមួយណា ក្រុមដែលបានសង្គ្រោះ ឬក្រុមដែលនឹងបាត់បង់”? ព្រះយេស៊ូវនឹងយាងមកម្តងទៀតភ្លាមៗ។ “ព្រោះដំណើរដែលកូនមនុស្សមក នោះនឹងបានដូចជា ផ្លេកបន្ទោរ ដែលភ្លឺផ្លេកៗ ពី ទិសកើតដល់ខាងលិចដែរ” (ម៉ាថាយ ២៤៖២៧)។ នៅក្នុងរយៈពេលតែ មួយភ្លែត មនុស្សទាំងអស់អាចនឹងមើលឃើញទ្រង់ភ្លាមៗឆ្លងកាត់ផែនដីទាំងមូល។ តើនៅថ្ងៃណា ដែលហេតុការណ៍នេះនឹងកើតឡើង? ។ យើងអាចនឹងរកបានចម្លើយក្នុងបទគម្ពីរលូកា ១៧៖៣៤ “...នៅយប់នោះ នឹងមានមនុស្សពីរនាក់ដេកនៅដំណេកជាមួយគ្នាម្នាក់នឹងបានយកទៅម្នាក់ត្រូវ ទុកនៅ” ដូច្នេះនៅពេលយប់ បន្ទាប់មក! ប៉ុន្តែខគម្ពីរ២ដែលបានចែងមកថា៖ “នឹងមានមនុស្ស២ នាក់នៅចំការ (គឺមានន័យថាពេលថ្ងៃ) ម្នាក់នឹងបានយកទៅ ហើយម្នាក់ ត្រូវទុកនៅ” ។ ខ្ញុំមិនបាន ដឹងថា កូឡុំប៊ី ជាអ្នកដែលបានរកឃើញទ្វីបអាមេរិចបានស្គាល់ពីបទគម្ពីរនេះឬទេ ។ ប្រសិនបើគាត់ ស្គាល់ នោះគាត់នឹងអាចទាញនូវសេចក្តីសន្និដ្ធានថា៖ ប្រសិនបើការយាងមកលើកទី២នឹងកើតឡើង ក្នុងរយៈពេលមួយភ្លាមៗ ហើយនឹងព្រះគម្ពីរពិពណ៌នាអំពីស្ថានភាពនេះទាំងយប់ទាំងថ្ងៃ នោះ ហេតុការណ៍នេះអាចកើតទៅបានគឺស្ថិតនៅលើរង្វង់។ ហេតុដូច្នេះខ្ញុំអាចបើកនាវាទៅភាគខាងលិច ហើយវានឹងទៅដល់ទិសខាងកើត ។ វាជាការដែលគួរតែកត់សំគាល់ថា អ្នកផ្សាយដំណឹងល្អ លោក លូកាបានសរសេរពាក្យទាំងនេះ នៅពេលដែលមនុស្សជាច្រើនគ្មានគំនិតដែលគិតថាផែនដីនេះមាន រាងមូលឡើយ។ ខរគម្ពីរទាំងពីរនេះបានបង្ហាញនូវចំណុចសំខាន់ជាងនេះ។ នៅពេលនៃការយាងមកលើកទី២ គឺនឹង មានការញែកមនុស្សជាតិជាពីរក្រុមធំៗ៖ អស់អ្នកដែលបានសង្គ្រោះ និងអស់អ្នកដែលនឹងបាត់បង់។ នេះគឺជាបញ្ហាពិតរបស់មនុស្សជាតិដែលយើងត្រូវតែពិចារណា គឺមានតែសំនួរមួយប៉ុណ្ណោះដែល យើងត្រូវតែគិត៖ “តើខ្ញុំស្ថិតនៅក្នុងមនុស្សដែលបានសង្គ្រោះ ឬក្នុងក្រុមមនុស្សដែលបាត់បង់?”។ តើអ្នកបានសម្រេចចិត្តរួចឬហើយ? ព្រះជាម្ចាស់បានបង្កើតមនុស្សទាំងអស់ ដែលមានអត្តចរិតដែលភ្ជាប់ជាមួយនឹងឆន្ទះសេរី។ តាម រយៈឆន្ទះសេរីនេះធ្វើឲ្យ យើងខុសប្លែកពីសត្វទាំងឡាយ។ ឆន្ទះសេរីនេះគឺអនុញ្ញាត្តិយើងអាចឃ្លាត ឆ្ងាយពីព្រះជាម្ចាស់ ឬក៏អាចចូលទៅជិតទ្រង់កាន់ការជិត។ ព្រះជាម្ចាស់បានបំពេញគ្រប់កិច្ចការទាំង អស់ក្នុងព្រះយេស៊ូវគ្រីស្ទដើម្បីនាំយើងទៅស្ថានសួគ៌ ។ ប៉ុន្តែព្រះគម្ពីរបានបង្រៀនយើង ដោយការ ស្តីបន្ទោស និងដោយភាពច្បាស់លាស់ថា មិនមែនមនុស្សទាំងអស់ជ្រើសរើសយកផ្លូវនៃសេចក្តី សង្គ្រោះទាំងអស់នោះឡើយ ។ តើព្រះជាម្ចាស់អាចធ្វើអ្វី? តើទ្រង់នឹងដកយកឆន្ទះសេរីរបស់យើង នោះទ្រង់នឹងលួចយកនូវអត្តចរិតរបស់យើង? ប្រសិនបើដូច្នេះមែន នោះយើងគ្រាន់តែជាគ្រឿង ម៉ាស៊ីន ឬមនុស្សយន្តដែលប្រព្រឹត្តទៅតាមកម្មវិធីដែលគេដាក់ឲ្យប៉ុណ្ណោះ។ ចិត្ត (will) គឺជាផ្នែកមួយ នៃអត្តចរិតរបស់យើងក្នុងលោកីយនេះ និងបន្តទៀត ។ ហេតុដូច្នេះ ការជ្រើសរើសរបស់យើងគឺជាការកំណត់នៃគោលដៅអស់កល្បជានិច្ចរបស់យើង។ តើអ្នកបានរៀបចំសម្រាប់ការមកដល់ថ្ងៃនោះហើយឬនៅ? នៅក្នុងពាក្យប្រៀបធៀបនៃស្រ្តីព្រហ្មចារី ទាំង១០នាក់នៃព្រះអម្ចាស់ព្រះយេស៊ូវរបស់យើងបានជំរុញយើងឲ្យបានរៀបចុះរួចរាល់ចំពោះថ្ងៃ ដែលនឹងមកដល់។ ទ្រង់បានឲ្យយើងពិចារណាទៅលើស្រ្តីទាំង១០នាក់ គឺ (ស្មោះត្រង់ពិតប្រាកដ)។ ពួកគេទាំងអស់ជឿថា ការរៀបការនឹងកើតឡើងពិតប្រាកដ! ប៉ុន្តែយ៉ាងណាមិញ មនុស្សទាំងអស់មិន បានប្រព្រឹត្តតាមសេចក្តីជំនឿរបស់ពួកគេនោះទេ! ហេតុនេះបានជាមានស្រ្តីតែ៥នាក់បានទៅដល់ គោលដៅរបស់ពួកគេ។ ចំពោះអ្នកដែលមិនបានរៀបចំខ្លួនរបស់ពួកគេទ្រង់មានបន្ទូលថា៖ “អញមិន ស្គាល់ឯងទេ” (ម៉ាថាយ ២៥៖១២) ។ តាមរយៈបន្ទូលនេះ ពួកគេបានបាត់បង់ភាពអស់កល្បជានិច្ច របស់ពួកគេ។ វាដូចជាពាក្យដែលលោក ហេនរិក ខែមន៉ើ (Heinrich Kemner) និយាយថា៖ “អ្នកក៏ អាចដេកដោយខ្លួនរបស់អ្នកក្នុងស្ថាននរកដែរ!”។ “អ្នកមានជំនឿ” ដែលជឿទៅលើតែព្រឹត្តិការណ៍ ប៉ុន្តែមិនដែលអនុវត្តន៍សេចក្តីបង្រៀននេះចំពោះជីវិតរបស់ពួកគេ នោះកំពុងតែលេងសើចជាមួយនឹង ភាពអស់កល្បរបស់ពួកគេហើយ។ ទាំង៣ ឬ គ្មានអ្វីសោះ ជារៀងរាល់ឆ្នាំ នៅថ្ងៃកំណើតព្រះយេស៊ូវគ្រីស្ទ (Christmas) មានមនុស្សជាច្រើនដែលគាត់រីករាយ ជាមួយនឹងការប្រារព្វកម្មវិធីដែលទារកយេស៊ូវដេកក្នុងស្នូកសត្វ។ ជារឿយៗ រឿងនោះត្រូវបានឈប់ ត្រឹមតែប៉ុណ្ណឹង។ ប៉ុន្តែព្រឹត្តិការណ៍ទាំង៣ (២ Cs) គឺជាព្រឹត្តិការណ៍ដែលផ្សេងៗពីគ្នា។ ទី១គឺស្នូកសត្វ (Crib) គឺជាផ្នែកមួយដែលព្រះយេស៊ូវបានក្លាយមកជាមនុស្ស ទី២ឈើឆ្កាង (Cross) ជាផ្នែកមួយ នៃការរង់ទុក្ខវេទនារបស់ទ្រង់ និងបន្ទាប់មកទៀតគឺជ័យជំនះនៃការយាងឡើងទៅស្ថានសួគ៌វិញ របស់ទ្រង់ និងទី៣គឺជាមកុដ (Crown) គឺជាផ្នែកនៃនគររបស់ទ្រង់ដែលនឹងត្រូវបើកសំដែងឡើងទាំង អស់នៅពេលនៃការយាងមកលើកទី២របស់ទ្រង់។ ចាប់តាំងពីពេលដំបូង នេះគឺជាផែនការនៃ សេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ ដើម្បីសង្គ្រោះមនុស្សចេញពីពិភពលោកដែលពេញដោយ មហន្តរាយ។ សេចក្តីមហន្តរាយចុងក្រោយគេ ដែលអស់អ្នកដែលគ្មានព្រះយេស៊ូវនឹងទទួលបទ ពិសោធន៍គឺ ជាស្ថាននរក។ ការដែលអាក្រក់នោះគឺថា វានឹងបណ្តាលឲ្យមានការបាត់បង់ជីវិតជាជាង គ្រោះមហន្តរាយណាៗទាំងអស់នៅក្នុងប្រវត្តិសាស្រ្ត ហើយសេចក្តីស្លាប់នេះនឹងនៅអស់កល្បជានិច្ច ។ តែយ៉ាងណាមិញ នៅពេលថ្ងៃកំណើតព្រះអម្ចាស់ព្រះយេស៊ូវ ព្រះជាម្ចាស់មានបន្ទូលមកកាន់យើង ម្នាក់ៗថាតើយើងចង់ទទួលនូវអំណោយទាននៃ “ស្នូកសត្វ ឈើឆ្កាង និងមកុដ” នេះដែរឬទេ? ។ ចូរ និយាយថា “បាទ!” ចូរទទួលនូវការលើកលែងទោសនៃអំពើបាបតាមរយៈព្រះយេស៊ូវគ្រីស្ទ ហើយនឹងអធិស្ឋាន! អ្នកអាចអធិស្ឋានតាមសេចក្តីអធិស្ឋានខាងក្រោមនេះ៖ “ព្រះអម្ចាស់យេស៊ូវ ទូលបង្គំបានអានអត្ថបទនេះ ហើយដឹងថាទូលបង្គំអាចចូលទៅក្នុងនគរស្ថាន សួគ៌តាមរយៈទ្រង់តែមួយ។ ទូលបង្គំចង់នៅជាមួយនឹងទ្រង់នៅស្ថានសួគ៌នៅថ្ងៃណាមួយ។ សូមទ្រង់ សង្គ្រោះទូលបង្គំចេញពីស្ថាននរក ជាកន្លែងដែលទូលបង្គំសមនឹងទៅ ដោយព្រោះតែលទ្ធផលនៃ អំពើបាបរបស់ទូលបង្គំ។ ពីព្រោះតែទ្រង់បានស្រលាញ់ទូលបង្គំជាខ្លាំង ទ្រង់បានសុគតសម្រាប់ទូល បង្គំនៅលើឈើឆ្កាង ហើយបានទទួលយកនូវទោសដែលជាអំពើបាបរបស់ទូលបង្គំដាក់លើរូបអង្គ ទ្រង់។ ទ្រង់អាចទតមើលឃើញការប្រព្រឹត្តខុសរបស់ទូលបង្គំតាំងពីទូលបង្គំនៅពីតូច ។ ទ្រង់បាន ស្គាល់គ្រប់ទាំងអំពើបាបដែលទូលបង្គំបានប្រព្រឹត្ត មិនត្រឹមតែអំពើបាបដែលទូលបង្គំអាចចង់ចាំប៉ុ ណ្ណោះទេ ថែមទាំងអំពើបាបដែលទូលបង្គំបានភ្លេចជាយូរមកហើយដែរ។ ទ្រង់បានស្គាល់អស់ទាំង សេចក្តីប៉ងប្រាថ្នានៃចិត្តរបស់ទូលបង្គំ។ នៅចំពោះទ្រង់ទូលបង្គំដូចជាសៀវភៅដែលបានបើក។ ទូលបង្គំទូលអង្វរដល់ទ្រង់សូមលើកលែងទោសនៃអំពើបាបរបស់ទូលបង្គំ ដែលទូលបង្គំពិតជាមាន ការសោកស្តាយយ៉ាងខ្លាំង។ សូមទ្រង់យាងគង់ក្នុងជីវិតរបស់ទូលបង្គំ ហើយបង្កើតជីវិតរបស់ទូល បង្គំឲ្យក្លាយជាថ្មី។ សូមជួយដល់ទូលបង្គំឲ្យលះបង់ចោលនូវអំពើមិនត្រឹមត្រូវចេញព្រះនេត្ររបស់ ទ្រង់។ ចូរបំពេញកូនជាមួយនឹងទម្លាប់ល្អជាច្រើន ដែលទ្រង់អាចប្រទានពរដល់ទូលបង្គំ។ សូមជួយ ដល់ទូលបង្គំដើម្បីយល់នូវព្រះបន្ទូលរបស់ទ្រង់ ដែលជាព្រះគម្ពីរ។ សូមជួយដល់ទូលបង្គំដើម្បីឲ្យ យល់នូវអ្វីដែលទ្រង់មានបន្ទូលមកកាន់ទូលបង្គំ ហើយនឹងប្រទាននូវចិត្តដែលស្តាប់បង្គាប់ ដើម្បីឲ្យទូលបង្គំអាចប្រព្រឹត្តអ្វីដែលគាប់ព្រះហឫទ័យដល់ទ្រង់។ ចាប់ពីពេលនេះទៅ ទ្រង់នឹងក្លាយ ទៅជាព្រះអម្ចាស់នៃទូលបង្គំ។ ទូលបង្គំចង់ដើរតាមទ្រង់។ សូមទ្រង់បង្ហាញទូលបង្គំនូវផ្លូវដែលទូល បង្គំគួរតែដើរពេញមួយជីវិតទូលបង្គំ។ ទូលបង្គំសូមអរព្រះគុណដល់ទ្រង់ ដែលទ្រង់បានស្តាប់សេច ក្តីអធិស្ឋានរបស់ទូលបង្គំ ហើយពេលនេះទូលបង្គំបានក្លាយទៅជាកូនរបស់ទ្រង់ ដែលនៅថ្ងៃណា មួយ ទូលបង្គំនឹងនៅជាមួយនឹងទ្រង់នៅនគរស្ថានសួគ៌។ អាម៉ែន!”។ លោកបណ្ឌិត (សាស្រ្តាចារ្យ) វែននើរ គីតនាយកនិងសាស្រ្តាចារ្យនៃ អ្នកពត៌មានវិទ្យាសាស្រ្ត
Die Verteilschrift „Reise ohne Rückkehr“ von Prof. Dr. Werner Gitt zur enthält die Botschaft von zwei Zügen, die unterwegs sind Richtung Ewigkeit. Der „Lebenszug“, hat den Himmel als Ziel, der „Todeszug“ dagegen fährt in die ewige Verdammnis. Jeder wird eingeladen, vom Todeszug in den Lebenszug umzusteigen. Dies ist möglich für den, der Vergebung seiner Sünden durch Jesus Christus bekommt und ihn als Retter seines Lebens im Glauben annimmt. Dieses Traktat eignet sich besonders gut zur Weitergabe an suchende Menschen! ដំណើរ ដែលមិនវិញត្រលប់ មានលលាដ៏ក្បាលចំនួន៤ដែលបានដាក់តំរៀបគ្នានៅក្រោមជញ្ជាំងនៃព្រះវិហារទីរូភាពខាងត្បូង ដែលស្ថិតនៅភាគខាងជើងប្រទេសអ៊ីតាលី។ នៅលើមានលលាដ៏ក្បាលចំនួន៤នោះគឺមានផ្លាក់សញ្ញា ដែលមានសរសេរពាក្យថា៖ “តើអ្នកនរណាជាមនុស្សល្ងង់? តើអ្នកនរណាជាមនុស្សដែលមាន ប្រាជ្ញា? តើនរណាជាអ្នកសុំទាន?តើនរណាជាព្រះចៅអធិរាជ?” ។ អំណាចនិងទ្រព្យសម្បត្តិរបស់ព្រះ ចៅអធិរាជគឺមិនមានទីនោះទៀតដើម្បីផ្តល់ឲ្យយើងដើម្បីបង្ហាញអំពីអត្តសញ្ញាណរបស់ទ្រង់ទៀត ឡើយ។ ប្រហែលជាមានលលាដ៍ក្បាលរបស់អ្នកសុំទាននៅក្បែរលលាដ៏ក្បាលរបស់ព្រះចៅអធិរាជ នោះដែរ ហើយទន្ទឹងនឹងនោះគឺ ភាពក្រីក្រ សំណល់ និងស្នូរនៃក្រពះគឺគ្មាននៅទីនោះដើម្បីបង្ហាញ អំពីអត្តសញ្ញាណរបស់គាត់ទៀតឡើយ។ ប្រហែលជាយើងអាចបង្កើតនូវផ្លាក់សញ្ញាជាមួយនឹងពាក្យថា៖ “សេចក្តីស្លាប់បានធ្វើឲ្យពួកគេស្មើរគ្នា” ។ ប៉ុន្តែតើវាពិតជាកើតឡើងបែបនេះមែនឬ? វាមិនដូចជាវិធីសាស្រ្តនៃទីផ្សារដែលប៉ងទៅរកកំរិតនៃអ្នកទិញដែលមានប្រភេទខុសៗគ្នានោះទេ សេចក្តីស្លាប់គឺគ្មានការគោរពចំពោះជនណាម្នាក់នោះឡើយ គ្មានមនុស្សណាម្នាក់អាចគេចផុតពីសេចក្តី ស្លាប់ ដោយមូលហេតុនៃភាពខុសគ្នានៃឋានៈ តួនាទីបានឡើយ។ ហេតុដូចនេះបានជាមានមនុស្សជា ច្រើនដែលបានឈប់ ដើម្បីឆ្លុះបញ្ចាំងអំពីសេចក្តីស្លាប់ គឺរួមមានអ្នកទស្សនៈវិទ្យា អ្នកតែងកំណាព្យ អ្នកនយោបាយ អ្នកកីឡា អ្នកសំដែង មនុស្សអវិជ្ជា និងអ្នកដែលបានទទួលពាន់រង្វាន់ណូបែល។ ប្រជាជនសម័យបុរាណសាសន៍អេស៊ីបជាពិសេសគឺមានការយកចិត្តទុកដាក់ចំពោះបញ្ហានេះ នោះគឺពីរ៉ាមីតក្នុងក្រុងគីសា គឺជាអច្ឆរិយវត្ថុដ៏ធំបំផុតក្នុងពិភពលោករបស់ពួកគេគឺសម្រាប់រំលឹកអំពី សេចក្តីស្លាប់។ ប៉ុន្តែតើការខំប្រឹងប្រែងរបស់មនុស្សគឺពិតជាមានតម្លៃដែរឬទេ? តាមរយៈពាក្យរបស់អ្នក តែងកំណាព្យជនជាតិអាឡឺម៉ង់ម្នាក់ឈ្មោះ អេម៉ាញូអែល កេបិល (Emanuel Geibel)គឺថា៖ “ជីវិត គឺជាពាក្យប្រដៅអស់កល្បជានិច្ច ឯសេចក្តីស្លាប់គឺជាសេចក្តីអាកំថ៌បាំងអស់កល្បជានិច្ច”។ នៅក្នុង គ្រប់ទាំងការប៉ុនប៉ងនៃការពន្យល់អំពីសេចក្តីស្លាប់ គឺមានទ្រឹស្តីវិវត្តនិយមដែលមានភាពល្បីល្បាយ ជាងគេ។ សេចក្តីស្លាប់តាមរយៈទស្សនៈ នៃទ្រឹស្តីវិវត្តនិយម សេចក្តីស្លាប់គឺបានភ្ជាប់យ៉ាងមាំមួននៅក្នុងគម្រោងនៃទ្រឹស្តីវិវត្តនិយម ដែលអាចឲ្យយើងត្រូវតែធ្វើ ការសន្និដ្ធានថា ប្រសិនបើគ្មានសេចក្តីស្លាប់ នោះនឹងគ្មានជីវិតទេនៅលើផែនដីនេះ។ សេចក្តី បង្រៀននេះបានបង្ហាញយ៉ាងច្បាស់តាមរយៈមូលដ្ឋានគ្រឹះចំបងនៃទ្រឹស្តីវិវត្តនិយមដែលនិយាយ អំពី សេចក្តីស្លាប់៖ ១. សេចក្តីស្លាប់៖ លក្ខខណ្ឌចាំបាច់សម្រាប់ទ្រឹស្តីវិវត្តនិយម ៖ អ្នកគីមីវិទ្យាជនជាតិអាឡឺម៉ង់ឈ្មោះ លោក កាល់ ហ្វី្រឌិក និងលោក វេសាខេ ( Carl Friedrich and Weizsacker) បានបង្ហាញថា៖ “ប្រសិនបើបុគ្គលម្នាក់មិនស្លាប់ គឺនឹងគ្មានការវិវត្តន៍ ហើយក៏គ្មានបុគ្គលថ្មីជាមួយនឹងអត្តចរិតថ្មីដែរ។ សេចក្តីស្លាប់របស់បុគ្គលម្នាក់ៗគឺជាអ្វីដែលតម្រូវទុកជាមុន សម្រាប់ទ្រឹស្តីវិវត្តនិយម” ។ ២. សេចក្តីស្លាប់៖ គឺជាការបង្កើតនូវទ្រឹស្តីវិវត្តនិយម៖ សាស្រ្តាចារ្យផ្នែកជីវវិទ្យាឈ្មោះ វីនម៉ា តាន ណឺ ( Widmar Tanner) ដែលមកពី រដ្ធរីចិនប៉ើស (Regensburg) ក្នុងភាគខាងត្បូងនៃប្រទេសអាឡឺ ម៉ង់ បានដាក់ជាសំនួរអំពីការតាំងនៅអំពីសេចក្តីស្លាប់ថា៖ “តើហេតុអ្វី និងតាមរយៈវិធីណាដែល សេចក្តីស្លាប់បានចូលមកក្នុងលោកីយរបស់យើងនេះ ទោះបើគ្មាននរណាម្នាក់ត្រូវការវាសោះ?” ហើយគាត់បានផ្តល់ជាចម្លើយថា៖ “អាយុ និងរយៈពេលនៃជីវិតគឺជាបាតុភូតនៃការផ្លាស់ប្តូ ដែល បានបង្កើតបានជាទ្រឹស្តីវិវត្តនិយម។ ការបង្កើតឡើងនៃសេចក្តីស្លាប់គឺមានសារៈសំខាន់ក្នុងការ បង្កើនល្បឿននៃការរីកចម្រើននៃទ្រឹស្តីវិវត្តនិយម” ។ ចំពោះគំនិតរបស់គាត់ការបង្កើតនៃកម្មវិធីនៃ សេចក្តីស្លាប់គឺបានផ្តល់ឪកាសជារៀងរហូតសម្រាប់ទ្រឹស្តីវិវត្តនិយមដើម្បីទទួលការពិសោធន៍ជាមួយនឹងអ្វីដែលថ្មី។ ៣. សេចក្តីស្លាប់៖ ជាអ្នកបង្កើតជីវិត៖ ទស្សនៈលោកីយនៃទ្រឹស្តីវិវត្តនិយមពិតជាខុសគ្នាខ្លំាងណាស់ ពីអ្វីដែលព្រះគម្ពីរបានចែង ជាពិសេសនៅពេលដែលទ្រឹស្តីវិវត្តនិយមបានលើកតម្កើងសេចក្តីស្លាប់ ក្លាយទៅជាអ្នកបង្កើតជិវិតទៅវិញ។ ចំពោះចំណុចនេះត្រូវបានបញ្ជាក់ ដោយលោក រេនហាត កាបលែន (Reinhard W. Kaplan) ថា៖ “ការផ្សាភ្ជាប់គ្នារវាងអាយុនិងសេចក្តីស្លាប់ប្រហែលជាទុក្ខ លំបាកសម្រាប់បុគ្គលម្នាក់ ជាពិសេសម្រាប់មនុស្សជាតិ ប៉ុន្តែនេះគឺជាថ្លៃសម្រាប់សងចំពោះការដែល ទ្រឹស្តីវិវត្តនិយម បានបង្កើតជីវិតក្នុងពេលដំបូង”។ ៤. សេចក្តីស្លាប់៖ គឺជាចុងបំផុតនៃជីវិត៖ ដោយយោងទៅតាមគោលទ្ធិនៃទ្រឹស្តីវិវត្តនិយម ជីវិតគឺអា ស្រ័យតែលើផ្នែកនៃសម្តារៈដែកមានព្រំដែនរវាងជីវសាស្រ្តនិងគីមី (លោកមែនហ្វ្រី អ៊ីចិន អ្នកជីវវិទ្យា និងគីមី ហើយជាអ្នកឈ្នះពាន់រង្វាន់ណូបែល)។ នៅត្រង់ចំណុចនេះយើងឃើញថា ទ្រឹស្តីវិវត្តនិយមមិនអាចផ្តល់នូវចម្លើយគ្រប់គ្រាន់ដើម្បីពន្យល់ថាអ្វីជាសេចក្តីស្លាប់នោះឡើយ។ គឺគ្មានកន្លែងសម្រាប់ការបន្តនៃជីវិតទេ បន្ទាប់ពីសេចក្តីស្លាប់នោះទេ នៅ ពេលដែលការពិតត្រូវបានកាត់បន្ថយតាមវិធីបែបនេះ ទៅកាន់ភាពគ្រាន់តែជាបាតុភូតនៃសម្ភារៈ ប៉ុណ្ណោះ។ មនុស្សជាតិត្រូវបានបន្ថយជាទៅជាម៉ាស៊ីននៃជីវវិទ្យា ជាទៅរបស់ដែលឥតប្រយោជន៍ នៅពេល ដែលសរីរាង្គកាយរបស់យើងស្លាប់ទៅ។ សេចក្តីស្លាប់បំរើជាការកើតឡើងជាបន្តបន្ទាប់ នៃជីវិតក្នុង រថភ្លើងនៃទ្រឹស្តីវិវត្តនិយម។ តម្លៃនៃជីវិតរបស់មនុស្សគឺគ្រាន់តែស្មើរនឹងការផ្តល់ឲ្យ របស់វាចំពោះ ទ្រឹស្តីវិវត្តនិយមប៉ុណ្ណោះ។ តើអ្នកណាមានចម្លើយ? តើមានអ្នកណាម្នាក់ដែលអាចផ្តល់នូវចម្លើយចំពោះសំនួរទាំងអស់នេះ គឺអំពីនិស្ស័យនៃសេចក្តីស្លាប់ ហើយ តើមានអ្វីដែលកើតឡើងបន្ទាប់ពីសេចក្តីស្លាប់? ប្រសិនបើមានមនុស្សបែបនេះមែន គាត់ត្រូវ តែបំពេញតម្រូវការទាំង៤ខាងក្រោមនេះ៖ ១) គាត់ខ្លួនឯងផ្ទាល់ត្រូវតែមានបទពិសោធន៍អំពីសេចក្តីស្លាប់ (ដើម្បីផ្តល់នូវចំណេះដឹងជាមុន)។ ២) គាត់ត្រូវតែត្រលប់ចេញពីសេចក្តីស្លាប់ (ដើម្បីប្រាប់យើងអំពីអ្វីដែលគាត់មានបទពិសោធន៍)។ ៣) គាត់ត្រូវតែមានអំណាចលើសេចក្តីស្លាប់ (ដើម្បីឲ្យមានអំណាចលើសេចក្តីស្លាប់)។ ៤) គាត់ត្រូវតែជាមនុស្សដែលយើងអាចទុកចិត្តទាំងស្រុង (ដើម្បីឲ្យយើងបានជឿចំពោះរឿងរ៉ាវ ដែលគាត់ទាក់ទងជាមួយនឹងយើង)។ តាមរយៈប្រវត្តិសាស្រ្ត គឺមានតែមនុស្សម្នាក់គត់ដែលនៅសល់ ដែលគាត់បានបំពេញលក្ខខណ្ឌ ទាំងនេះនោះគឺព្រះយេស៊ូវគ្រីស្ទ។ ១) ទ្រង់ត្រូវបានគេឆ្កាង ហើយបានសុគតខាងក្រៅទ្វារនៃក្រុងយេរ៉ូសាឡឹម។ សត្រូវរបស់ទ្រង់ចង់ធ្វើ ឲ្យប្រាកដថា ទ្រង់បានសុគតហើយ ដូច្នេះពួកគេចាកឆ្អឹងជំនីរទ្រង់នឹងលំពែង បណ្តាលឲ្យឈាមហូរចេញមកក្រៅ (យូហាន ១៩៖៣៤)។ ការធ្វើបែបនេះបានធ្វើឲ្យពួកគេជឿថាទ្រង់បានសុគតមែន! (ទ្រង់បានបំពេញតម្រូវការទី១)។ ២) ទ្រង់បានធ្វើសេចក្តីថ្លែងទំនាយរួចហើយថា ទ្រង់នឹងរស់ឡើងវិញពីសុគតម្តងទៀតនៅថ្ងៃទី៣។ ហេតុការណ៍កើតឡើងពិត ហើយអ្នកធ្វើបន្ទាល់ទី១គឺជាស្រ្តី ដែលបានទៅលើផ្នូររបស់ទ្រង់នៅពេល ព្រឹកថ្ងៃទ្រង់មានព្រះជន្មរស់ឡើងវិញ (Easter morning) ។ ទេវតានៅទីនោះ ប្រាប់ពួកគេថា៖ “ទ្រង់ មានព្រះជន្មរស់ឡើងវិញហើយ មិនគង់នៅទីនេះទេ” (លូកា ២៤៖៦)។ (ទ្រង់បានបំពេញតម្រូវការ ទី២) ៣) ព្រះគម្ពីរសញ្ញាថ្មីបានប្រាប់អំពីហេតុការណ៍ចំនួន៣នៃការរស់់ឡើងវិញពីសេចក្តីស្លាប់តាមរយៈ អំណាចរបស់ព្រះយេស៊ូវ៖ សាឡានៅភូមិបេតានី (លូកា ១១៖៤១-៤៥) កូនប្រុសរបស់ស្រ្តីមេម៉ាយ នៅភូមិណាអ៊ីន (លូកា ៧៖១១ -១៧) និងកូនស្រីរបស់យៃរ៉ាស (មេសាលាប្រជុំ) (ម៉ាកុស ៥៖៣៥-៤៣)។ គ្មានមនុស្សណាម្នាក់ដែលមានអំណាចលើសេចក្តីស្លាប់ គឺមានតែព្រះយេស៊ូវមួយប៉ុណ្ណោះ (ទ្រង់បានបំពេញតម្រូវការទី៣)។ ៤) គ្រប់ទាំងមនុស្សជាតិទាំងអស់ដែលបានដើរនៅលើផែនដីនេះ គឺមានតែព្រះយេស៊ូវតែមួយ ប៉ុណ្ណោះ ដែលអាចមានលទ្ធភាពរស់នៅដល់កំរិតនៃការប្រកាសរបស់ទ្រង់ថា៖ “ខ្ញុំជាសេចក្តីពិត” (យូហាន ១៤៖៦) ថ្វីបើមានការប៉ុនប៉ងជាច្រើនពីសត្រូវរបស់ទ្រង់ដើម្បីនឹងចោទប្រកាន់ ទ្រង់ក៏ ដោយ ។ (ទ្រង់បានបំពេញតម្រូវការទី៤)។ តើយើងអាចនឹងមកដល់កន្លែងមួយដែលត្រឹមត្រូវ ដែលជាប្រភពនៃសេចក្តីពិតទាំងអស់ឬទេ? សេចក្តីពិតមានសារៈសំខាន់ណាស់។ តើអ្នកណាចង់ដាក់ជីវិតរបស់ខ្លួនទៅលើកំហុស? ចូរឲ្យយើង មាន ភាពច្បាស់លាស់៖ គឺមានមនុស្សតែម្នាក់គត់ដែលអាចផ្តល់ឲ្យយើងនូវគុណប្រយោជន៍ ដើម្បីផ្តល់ដល់ យើងនូវចម្លើយយ៉ាងច្បាស់លាស់។ ទ្រង់បានបន្ទូលប្រាប់ដល់យើង នូវអ្វីដែលបាន កើតឡើងចំពោះ យើងបន្ទាប់ពីយើងបានស្លាប់ទៅភ្លាមៗ។ នៅក្នុងបទគម្ពីរលូកា ១៦៖១៩-៣១ ព្រះយេស៊ូវពន្យល់អំពី សេចក្តីនេះ ដោយប្រើប្រាស់ឧទាហរណ៍នៃមនុស្សពីរនាក់ដែលបានស្លាប់។ មានម្នាក់ក្នុងចំណោមពួក គេបានស្គាល់ដល់ព្រះជាម្ចាស់ ហើយម្នាក់ទៀតបានបដិសេធដល់ទ្រង់។ ឡាសាត្រូវបាននាំដោយពួក ទេវតាទៅដាក់នៅលើដើមទ្រូងលោកអ័ប្រាហាំ ជាកន្លែងដែល ព្រះយេស៊ូវហៅថា “ស្ថានបរមសុខ” (លូកា ២៣៖៤៣) ជាកន្លែងដែលមានសេចក្តីសុខសាន្ត។ មនុស្សម្នាក់ទៀត ដែលគាត់បានរស់នៅលើ ផែនដីជាអ្នកមានបានឃើញខ្លួនរបស់គាត់ នៅស្ថាននរក នៅពេលដែលគាត់ស្លាប់ទៅ ហើយគាត់បានពិពណ៌នាអំពីស្ថានភាពឈឺចាប់របស់គាត់ជាមួយ នឹងពាក្យទាំងនេះថា៖ “ដ្បិតខ្ញុំវេទនានៅក្នុងភ្លើងនេះ” (លូកា ១៦៖២៤)។ សេចក្តីស្លាប់គឺពិតជា អ្នកបែងចែងស្មើរគ្នាមែន។ តែផ្ទុយទៅវិញ ប្រសិន បើយើងគិតថាមានជ្រលងយ៉ាងធំ នៅពេលដែលយើងរស់នៅលើផែនដីនេះ នោះមានជ្រលងយ៉ាងធំ ហើយជ្រៅដែលមិនអាច ពិពណ៌នា បានស្ថិតនៅម្ខាងទៀតនៃជញ្ជាំងនៃសេចក្តីស្លាប់។ តើយើងអាចពន្យល់សេចក្តីនេះ បានយ៉ាងដូចម្តេច? សេចក្តីស្លាប់ទាំង៣ប្រភេទ ព្រះបន្ទូលនៅក្នុងព្រះគម្ពីរគឺមានភាពច្បាស់លាស់ថា លោកីយនេះ និងជីវិតទាំងអស់នៅក្នុងលោកីយ នេះគឺជាផលិតផលនៃការបង្កើតរបស់ព្រះជាម្ចាស់។ ការបង្កើតនេះត្រូវបានបញ្ចាប់ ហើយការបង្កើត នេះគឺគ្រប់លក្ខណ៍ ដែលព្រះជាម្ចាស់មានបន្ទូលថា៖ “វាល្អ”។ ទ្រង់បានបង្កើតរបស់ទាំងអស់តាមរយៈ ស្នាព្រះហស្ត្រដ៍ប៉ិនប្រសព្វរបស់ទ្រង់ (សុភាសិត ៨៖៣០) តាមរយៈព្រះអម្ចាស់ព្រះយេស៊ូវ (យូហាន ១៖១០, កូលូស ១៖១៦) ខណៈពេលដែលមានសេចក្តីពិតចំពោះព្រះហឫទ័យស្លូតបូត សេចក្តីមេត្តា ករុណា និងសេចក្តីស្រលាញ់ក្នុងការបង្កើតរបស់ទ្រង់ ដែលវាផ្ទុយគ្នាយ៉ាងខ្លាំងទៅនឹងវិធីសាស្រ្តនៃ ទ្រឹស្តីវិវត្តនិយម ដែលត្រូវបានសំគាល់ដោយសេចក្តីវេទនា ទឹកភ្នែក ភាពសាហាវ និងសេចក្តីស្លាប់។ អ្នកណាម្នាក់ដែលសំលឹងមើលព្រះជាម្ចាស់ជាអ្នកបង្កើតនូវទ្រឹស្តីវិវត្តនិយម ជាមនុស្សដែលបានគិត ថាទ្រង់ប្រើវិធីនេះក្នុងការបង្កើតលោក គឺជាការបកស្រាយខុសអំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់។ គំនិតដែលថា ព្រះជាម្ចាស់បានប្រើទ្រឹស្តីវិវត្តនិយម (ដែលហៅថា Theistic evolution) គឺជាគំនិតមួយ ដែលមិនអាចទទួលបានឡើយ។ ដូច្នេះ តើសេចក្តីស្លាប់កើតមកពីណា ប្រសិនបើវាមិនមែនមកពីទ្រឹស្តីវិវត្តនិយម ហើយក៏មិនមែន ជាការឆ្លើយចំពោះព្រះហឫទ័យរបស់ព្រះជាម្ចាស់នោះ? ទី១ សេចក្តីស្លាប់គឺជាសាកល។ មនុស្សទាំង អស់ បានស្លាប់ មិនថានៅក្នុងយុវវ័យ ឬក៏វ័យបន្ទាប់មកទៀតក្នុងជីវិតរបស់ពួកគេ មិនថាមនុស្ស ដែលគួរឲ្យគោរព ចោរ ឬឃាតករ មិនថាអ្នកជឿឬអ្នកមិនជឿ។ ភាពជាសាកលនិងឥទ្ធិពលនៃ សេចក្តីស្លាប់គឺ ធ្លាក់ទៅលើមនុស្សស្នើរៗគ្នា។ ព្រះគម្ពីរនិយាយអំពីសេចក្តីស្លាប់ជាលទ្ធផលនៃអំពើបាបរបស់មនុស្ស។ ថ្វីបើមានការព្រមានរបស់ ព្រះជាម្ចាស់ (លោកុប្បត្តិ ២៖១៧) មនុស្សបានប្រើប្រាស់ខុសនូវសេរីភាពដែលគាត់បានទទួល ហើយ បានធ្លាក់ចេញពីព្រះគុណរបស់ព្រះជាម្ចាស់។ ចាប់ពីពេលនោះមក ក្រឹត្យវិន័យនៃអំពើបាបចាប់ផ្តើម អនុវត្តន៍៖ “ដ្បិតឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់” (រ៉ូម ៦៖២៣)។ មនុស្សបានជំពប់ចូលទៅក្នុងអ្វី ដែលយើងហៅថា អន្ទាក់នៃសេចក្តីស្លាប់ ដូចដែលបានបង្ហាញតាមរយៈសញ្ញាព្រួញពណ៌ខ្មៅនៅក្នុង តារាងរបស់យើង។ តើអាចគូររូបភាពជារថភ្លើងនៃសេចក្តីស្លាប់។ ចាប់តាំងពីអ័ដាម ដែលគាត់ជាអ្នក ទទួលខុសត្រូវក្នុងការអនុញ្ញាត្តិឲ្យសេចក្តីស្លាប់ចូលមកក្នុងការបង្កើតរបស់ព្រះជាម្ចាស់ (១ កូរិនថូស ១៥៖២២ក) ឥឡូវនេះមនុស្សជាតិទាំងមូលកំពុងតែស្ថិតនៅលើរថភ្លើងដែលគួរឲ្យភ័យខ្លាចនេះ៖ “ដូច្នេះ ដែលបាបបានចូលមកក្នុងលោកិយ ដោយ សារមនុស្សតែម្នាក់ ហើយក៏មានសេចក្តីស្លាប់ ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្តីស្លាប់ បានឆ្លងរាលដាល ដល់មនុស្ស គ្រប់គ្នាយ៉ាងនោះដែរ ដ្បិត គ្រប់គ្នាបានធ្វើបាបហើយ” (រ៉ូម ៥៖១២)។ នៅមុនពេលការធ្លាក់ចុះរបស់ មនុស្សចូលក្នុងអំពើបាបសេចក្តីស្លាប់គឺមិនបានស្គាល់ចំពោះរបស់ព្រះជាម្ចាស់បានបង្កើតឡើយ។ ឥឡូវនេះនៅពេលដែលព្រះគម្ពីរបាននិយាយអំពីសេចក្តីស្លាប់ គឺមិនមែនមានន័យថាទីបញ្ចប់នៃការ តាំងនៅនោះឡើយ។ និយមន័យនៃសេចក្តីស្លាប់តាមរយៈបទគម្ពីរគឺជា “ការបំបែកគ្នា ការញែកចេញ ពីគ្នា”។ ពីព្រោះតែការធ្លាក់ចុះក្នុងអំពើបាបបានបង្ហាញពីសេចក្តីស្លាប់ចំនួន៣ប្រភេទ។ ១. សេចក្តីស្លាប់ខាងវិញ្ញាណ៖ នៅពេលដែលពួកគេធ្លាក់ចុះក្នុងអំពើបាបភា្លម វិញ្ញាណរបស់មនុស្សបានស្លាប់ ដែលមានន័យថាមនុស្សត្រូវកាត់ផ្តាប់ចំណងទាក់ទងជាមួយនឹងព្រះជាម្ចាស់។ រហូតមក ដល់ពេលនេះ ស្ថានភាពរបស់មនុស្សជាតិទាំងអស់ គឺពុំទាន់ស្វែងរកឃើញថា ពួកគេអាចទុកចិត្ត ខ្លួនរបស់ពួកគេចំពោះព្រះអាទិកររបស់ពួកគេបាន ពួកគេនៅតែជាអ្នកកំណត់ជីវិតរបស់ពួកគេផ្ទាល់ និងជាជនរង់គ្រោះដែលគួរឲ្យអាណិត និងរង្វេងដោយព្រោះតែលទ្ធផលនៃការបែកចេញពីព្រះជា ម្ចាស់របស់ពួកគេ។ ពួកគេរស់នៅ ហាក់បើដូចជាគ្មានព្រះជាម្ចាស់តាំងនៅ។ ពួកគេគ្មានគំនិតថាតើព្រះ យេស៊ូវគ្រីស្ទជានរណា? ហើយពួកគេបដិសេធព្រះបន្ទូលដែលមានក្នុងព្រះគម្ពីរ។ ទោះបើពួកគេរស់ រវើកខាងឯសាច់ឈាម តែពួកគេបានស្លាប់ខាងវិញ្ញាណ។ ២. សេចក្តីស្លាប់ខាងរូបកាយ៖ លទ្ធផលបន្ទាប់មកទៀតគឺជាសេចក្តីស្លាប់ខាងរូបកាយ៖ “...ពីព្រោះ អញបានយកឯងពីដីមកដ្បិតឯងជាធូលី ក៏ត្រូវត្រឡប់ទៅជាធូលីដីវិញ” (លោកុប្បត្តិ ៣៖១៩) គ្រប់ទាំងរបស់ដែលព្រះជាម្ចាស់បានបង្កើតទាំងអស់គឺចុះចូលចំពោះសេចក្តីស្លាប់ដោយ ព្រោះតែ ការធ្លាក់ចុះក្នុងអំពើបាប។ ៣. សេចក្តីស្លាប់អស់កល្បជានិច្ច៖ ទិសដៅចុងក្រោយនៃរថភ្លើងនៃសេចក្តីស្លាប់គឺការស្លាប់អស់ កល្បនិច្ច។ នៅទីនោះ ការតាំងនៅរបស់មនុស្សនឹងមិនអាចសាបសូន្យឡើយ (លូកា ១៦៖១៩-៣១) ប៉ុន្តែគឺជាការបន្តទៅក្នុងស្ថានភាពនៃការបែកចេញពីព្រះអស់កល្បជានិច្ច។ វាជាការចុះចូលចំពោះ សេចក្តីក្រោធរបស់ព្រះជាម្ចាស់ពីព្រោះ “ដូច្នេះ ដែលមនុស្សទាំងអស់ត្រូវទោសផដោយព្រោះ អំពើរំលងតែ១” (រ៉ូម ៥៖១៨) ។ ព្រះយេស៊ូវបានហៅកន្លែងនេះថា ជាស្ថាននរក វាជាកន្លែងមួយ ដែលគួរឲ្យខ្ពើមរអើមដែលមិនអាចគិតស្មានដល់៖ ជាកន្លែងដែលមានភ្លើងមិនចេះរលត់ (ម៉ាកុស ៩៖ ៤៣-៤៥) និងអស់កល្បជានិច្ច (ម៉ាថាយ ២៥៖៤១)។ “ដូច្នេះកាលណាឯងរាល់គ្នាត្រូវបោះ ទៅក្រៅ នោះ នឹងយំ ហើយសង្កៀតធ្មេញឡនៅទីនោះ” (លូកា ១៣៖២៨)។ វាជាកន្លែងដែល៖ “មានដង្កូវមិនដែលស្លាប់ ហើយនឹងភ្លើងមិនដែលរលត់ឡើយ” (ម៉ាកុស ៩៖៤៨) ហើយជាកន្លែងនៃ “សេចក្តីហិនវិនាសអស់កល្បជានិច្ច” (១ ថែរក្សាឡូនិច ១៖៩)។ តើព្រះជាម្ចាស់ទតមើលញខ្លួនប្រាណដែលពុករលួយរបស់យើងធ្លាក់ចុះទៅក្នុងសេចក្តីហិនវិនាស យ៉ាងដូចម្តេច? សេចក្តីស្រលាញ់និងសេចក្តីមេត្តាករុណាដែលគ្មានដែនកំណត់របស់ទ្រង់សម្រាប់ពួក យើង បានធ្វើឲ្យទ្រង់ចាត់ព្រះរាជបុត្រាតែមួយគត់របស់ទ្រង់យាងមកសុគតលើឈើឆ្កាង ដើម្បី បំពេញនូវផែនការណ៍ដ៏អស្ចារ្យរបស់ទ្រង់ដើម្បីសង្គ្រោះយើង ។ ព្រះបន្ទូលរបស់ព្រះយេស៊ូវ “ការនេះបានស្រេចហើយ” បានបង្ហាញពីចំណុចកំពូលនៃផែនការរបស់ទ្រង់។ វាជាការបង្ហាញពីព្រះ ហឫទ័យរបស់ព្រះជាម្ចាស់ (ឧ. ១ ធីម៉ូថេ ២៖៤) ដើម្បីនឹងសង្គ្រោះយើងចេញពីស្ថាននរកអស់កល្ប ជានិច្ច ឬបើនិយាយប្រៀបធៀបយើងអាចនិយាយថា គឺដើម្បីឲ្យយើងអាចលោតចេញពីរថភ្លើងនៃ សេចក្តីស្លាប់ ។ យើងត្រូវបានអញ្ចើញឲ្យចូលតាមទ្វារចង្អៀត ដែលអាចនាំទៅស្ថានសួគ៌ (ម៉ាថាយ ៧៖ ១៣-១៤)។ ដោយយោងទៅតាមទីបន្ទាល់នៃព្រះគម្ពីរ ព្រះយេស៊ូវគឺជាទ្វារតែមួយ ហើយជាផ្លូវតែ មួយដែលអាចនាំយើងទៅកាន់ស្ថានសួគ៌។ នៅពេលដែលយើងដើរចូលក្នុងរថភ្លើងនៃជីវិត យើង នឹងឃើញខ្លួនរបស់យើងនៅលើរថភ្លើងខ្សែរមួយដទៃទៀត គឺជាផ្លូវទៅរកជីវិតអស់កល្បជានិច្ច។ ការផ្លាស់ប្តូររថភ្លើងមានន័យថា យើងបែរទៅរកព្រះយេស៊ូវ ចូរស្មោះត្រង់ចំពោះទ្រង់អំពីខ្លួនរបស់ យើង ចូរទូលសូមទ្រង់ដើម្បីលើកទោសបាបឲ្យដល់យើង ចូរលត់តួរបាប និងទទួលទ្រង់ជាព្រះ សង្គ្រោះរបស់យើង។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់យើងបានក្លាយទៅជារបស់ថ្មី។ នេះជា អំណោយទានដ៏អស្ចារ្យនៃការលើកលែងទោសដែលទ្រង់ប្រទានដល់យើងម្នាក់ៗ ដោយផ្ទាល់និង ឥតបង់ថ្លៃ។ អំណោយនៃព្រះគុណនេះបានធ្វើឲ្យព្រះជាម្ចាស់បានចំណាយនូវថ្លៃដែលមិនអាចគណនា បាន គឺការថ្វាយតង្វាយនៃព្រះរាជបុត្រារបស់ទ្រង់។ ការទទួលការប្រទានរបស់ព្រះជាម្ចាស់គឺជាការ ដែលនឹងប្រទានដល់អ្នកនូវជីវិតអស់កល្ប (យូហាន ៥៖២៤)។ ឪកាសនេះត្រូវបានប្រទានដល់អ្នកគឺ នៅក្នុងកំឡុងពេលដែលអ្នករស់នៅលើផែនដីនេះប៉ុណ្ណោះ ដូច្នេះចូរធ្វើការសម្រចចិត្តឥឡូវនេះ។ (អ្នកមិនអាចធានាថានឹងមានថ្ងៃស្អែកនោះឡើយ)! ផ្លូវទៅកាន់ជីវិត មានបុរសម្នាក់បានមកកាន់ឯខ្ញុំបន្ទាប់ពីខ្ញុំបានបង្រៀនហើយ។ ខ្ញុំបានសួរគាត់ថា៖ “តើអ្នកនៅទីណា ពេលឥឡូវនេះ?” ចម្លើយសង្ខេបរបស់គាត់ ដើម្បីឆ្លើយតបចំពោះការនិយាយប្រៀធៀបនៃការជិះលើ រថភ្លើងរបស់ខ្ញុំថា៖ “ខ្ញុំកំពុងតែឈរនៅក្នុងរថភ្លើង!”។ គាត់បានទទួលស្គាល់កិច្ចការមួយ៖ គាត់គួរតែ ចាកចេញពីរថភ្លើងនៃសេចក្តីស្លាប់ភ្លាមៗ! គាត់បានសួរថា៖ “តើខ្ញុំអាចឡើងជិះរថភ្លើងនៃជីវិត យ៉ាងដូចម្តេច?”។ ខ្ញុំបានបង្ហាញផ្លូវដល់គាត់ ហើយឥឡូវនេះគាត់បានធ្វើដំណើរយ៉ាងរីករាយទៅកាន់ ទិសដៅដែលល្អបំផុត។ ព្រះជាម្ចាស់មិនត្រឹមតែជាព្រះដែលខឹងជាមួយនឹងអំពើបាបប៉ុណ្ណោះទេ តែទ្រង់ក៏ជាព្រះដែលស្រលាញ់ចំពោះមនុស្សមានបាបផងដែរ។ ប្រសិនបើយើងឡើងជិះលើរថភ្លើងនៃជីវិតនៅថ្ងៃនេះ យើងនឹងកក់កន្លែងមួយដ៏ស្អាត គឺស្ថានសួគ៌ ដែលមានចែងក្នុងបទគម្ពីរ ១កូរិនថូស ២៖៩ថា៖ “ដូចមានសេចក្តីចែង ទុកមកថា “សេចក្តីដែលភ្នែកមិនដែលឃើញ ត្រចៀកមិន ដែលឮ ហើយចិត្ត នឹកមិនដែលដល់ គឺសេចក្តីនោះឯង ដែលព្រះបានរៀបចំទុក សំរាប់ពួកអ្នក ដែលស្រឡាញ់ ទ្រង់”” ។ ផ្ទះដ៍អស់កល្បជានិច្ចរបស់អ្នកគឺគ្រាន់តែជាការសម្រេចចិត្តមួយប៉ុណ្ណោះ។ តើអ្នកនឹងជ្រើសរើសយក សេចក្តីស្លាប់ ឬជីវិត ស្ថានសួគ៌ ឬស្ថាននរក? “...អញបានដាក់សំញែងទាំងជីវិត និងសេចក្តីស្លាប់ ព្រមទាំងព្រះពរនិងសេចក្តីបណ្តាសារ ដូច្នេះចូររើសយកជីវិតចុះ...” (ចោទិយកថា ៣០៖១៩)។ បទគម្ពីរនេះម្តងទៀត យើងឃើញថាព្រះហឫទ័យរបស់ព្រះជាម្ចាស់ចង្អុលយ៉ាងច្បាស់ទៅរកជីវិត។ តារាងនេះបានបង្ហាញយ៉ាងច្បាស់លាស់ថា៖ ប្រសិនបើអ្នកបានកើតតែម្តង (កំណើតតាមធម្មជាតិ) អ្នកនឹងស្លាប់ចំនួន២ដង (ទី១ ការស្លាប់នៃ រូបកាយ បន្ទាប់មកការស្លាប់អស់កល្បជានិច្ច) ប៉ុន្តែប្រសិនបើអ្នកកើតចំនួន២ដង (កំណើតតាមធម្ម ជាតិ និងការកើតជាថ្មីតាមរយៈព្រះយេស៊ូវគ្រីស្ទ) នោះអ្នកនឹងស្លាប់ចំនួនមួយដង (សេចក្តីស្លាប់នៃ រូបកាយ!) ចូរទុកចិត្តទៅលើព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ទ្រង់នឹងរំដោះអ្នកចេញពីការដាក់ទោសនៃសេចក្តីជំនុំជំម្រះ ហើយនឹងប្រទានដល់អ្នកនូវការធានាថា អ្នកនឹងមានជីវិតអស់កល្បជានិច្ច៖ “ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណា ដែលស្តាប់ពាក្យខ្ញុំ ហើយជឿដល់ព្រះអង្គ ដែលចាត់ខ្ញុំឱ្យ មកអ្នកនោះមានជីវិត ដ៏នៅអស់កល្បជានិច្ចហើយមិន ដែលត្រូវជំនុំជំរះឡើយគឺបានកន្លងហួស ពីសេចក្តីស្លាប់ ទៅដល់ជីវិតវិញ” (យូហាន ៥៖២៤)។ ប្រសិនបើមនុស្សម្នាក់ពិចារណាទៅលើទំហំធំធេងនៃការសម្រចចិត្តនៃសេចក្តីជំនឿនោះ វាអាចនឹង មានភាពច្បាស់លាស់ តើអ្វីជាការឈឺចាប់នៃការជះឥទ្ធិពលនៃគំនិតរបស់ទ្រឹស្តីវិវត្តនិយម និងការបង្រៀនរបស់វាអំពីសេចក្តីស្លាប់ទៅអ្នកដែលគាំទ្រទ្រឹស្តីនេះ។ វាបានធ្វើឲ្យមិនមានភាពច្បាស់លាស់ ចំពោះគ្រោះថ្នាក់នៃសេចក្តីស្លាប់អស់កល្បជានិច្ច ហើយនឹងបណ្តាលឲ្យប្រជាជនភ្លេចអំពីការប្រទាននៃសេចក្តីសង្រ្គោះ។ ប៉ុន្តែព្រះយេស៊ូវបានយាងមកដើម្បីសង្គ្រោះយើងចេញពីរណ្តៅនៃស្ថាននរក។ ចូរបែរទៅរកព្រះជាម្ចាស់ដោយសេចក្តីអធិស្ឋាននៅថ្ងៃនេះ ហើយជាមួយនឹងគ្នានោះចូរបោះបង់ ចោលរថភ្លើងនៃសេចក្តីស្លាប់ ហើយលោតទៅលើរថភ្លើងនៃជីវិត។ អ្នកអាចឲ្យព្រះជាម្ចាស់ចាប់ផ្តើម ផ្លាស់ប្រែទិសដៅនៃជីវិតរបស់អ្នក តាមរយៈសេចក្តីអធិស្ឋានខាងក្រោម៖ “ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ! ទូលបង្គំបានទទួលស្គាល់អំពីកម្មវាសនាដែលគេចមិនផុតនៃស្ថាន ភាពរបស់ទូលបង្គំ។ ផ្លូវនៃជីវិតរបស់ទូលបង្គំគឺមិនដើរតាមព្រះបន្ទូលរបស់ទ្រង់។ ឥឡូវនេះទូលបង្គំ ដឹងថាទូលបង្គំអង្គុយលើរថភ្លើងខុស។ ទូលបង្គំបានប៉ះពាល់ចិត្ត និងសូមទូលអង្វរដល់ទ្រង់ដើម្បី ជួយទូលបង្គំ។ សូមទ្រង់បានលើកលែងទោសរាល់សេចក្តីអាក្រក់របស់ទូលបង្គំទាំងអស់ ហើយផ្លាស់ប្រែជីវិតរបស់ទូលបង្គំ នៅពេលដែលទូលបង្គំបានអានព្រះបន្ទូលរបស់ទ្រង់ និងរៀនដើម្បី រស់នៅតាមរយៈព្រះបន្ទូលរបស់ទ្រង់។ តាមរយៈការជួយរបស់ទ្រង់ ទូលបង្គំចង់ឡើងជិះរថភ្លើងនៃ ជីវិត ហើយនឹងនៅជាមួយនឹងទ្រង់អស់កល្បជានិច្ច។ ទូលបង្គំសូមទទួលទ្រង់ដាក់ក្នុងជីវិតឥឡូវនេះ។ សូមទ្រង់ធ្វើជាព្រះនៃជីវិតរបស់ទូលបង្គំ ហើយនឹងប្រទានដល់ទូលបង្គំនូវកំលាំងដើម្បីឲ្យទូលបង្គំ បានដើរតាមទ្រង់ ។ ទូលបង្គំសូមអរព្រះគុណទ្រង់អស់ពីចិត្ត ដែលទ្រង់បានដោះទូលបង្គំចេញពីបាប ហើយដែលឥឡូវនេះទូលបង្គំត្រូវបានហៅថាជាកូនរបស់ព្រះជាម្ចាស់។ អាម៉ែន!” លោកបណ្ឌិត (សាស្រ្តាចារ្យ) វែននើរ គីតនាយកនិងសាស្រ្តាចារ្យនៃ អ្នកពត៌មានវិទ្យាសាស្រ្ត
An verschiedenen Beispielen wird die Genialität der Schöpfung dargestellt. Als Wissenschaftler erklärt Prof. Dr. Werner Gitt, dass die unglaubliche Information, die in der ganzen Schöpfung steckt, einer intelligenten Quelle bedarf. Diese Quelle ist Gott selbst. Die Wissenschaft kann nur das "Was" analysieren, nicht aber das "Woher". Das "Am Anfang schuf Gott Himmel und Erde" der Bibel gibt uns eine Antwort auf die Frage nach der Herkunft des Lebens. Der Gedanke, Gott hätte durch Evolution geschaffen (die so genannte "Theistische Evolution"), untergräbt die Autorität der Bibel und ist mit dem christlichen Glauben unvereinbar. Die Bibel zeigt deutlich, dass Jesus der Schöpfer ist. Jesus hat die Menschen geschaffen und liebt sie hingebungsvoll. Darum lädt Jesus dazu ein, diese Liebe anzunehmen. Dieses Traktat eignet sich besonders gut zur Weitergabe an suchende Menschen! តើអ្នកណាជាអ្នករចនារបស់ទាំងអស់ ក្នុងពិភពលោកនេះ? ពិភពលោកដែលយើងមើលឃើញជុំវិញយើង សូម្បីតែយើងក្រលេកមើលតែមួយភ្លែតទៅលើពិភពនៃជីវិតរស់នៅបានបង្ហាញយើងនូវភាពធំធេងនៃ គំនិតនៃគោលបំណងដែលខ្ពស់ ជាការរៀបចំដែលពុំគួរឲ្យជឿឡើយ។ សត្វដំរី ទឹកកាមរបស់ត្រីបាឡែន តម្រូវបានបំពាក់ដើម្បីមុជចុះក្នុងជម្រៅ៣០០០ម៉ែត ដោយមិនស្លាប់ ហើយមិនមានបញ្ហាជាមួយនឹងត្រ ចៀករបស់វាឡើយ។ ហើយចាបចិតឈើ បានយកក្បាលរបស់វាទៅជល់នឹងដើមឈើម្តងហើយម្តង ទៀតដោយគ្មានបញ្ហាបំផ្លាញដល់ខួរក្បាលរបស់វាឡើយ។ ជាទូទៅជីវិតតម្រូវឲ្យមានសរីរាង្គនៃខ្លួនប្រាណ (ដូចជា៖ បេះដូង ថ្លើម ក្រលៀន) ដើម្បីឲ្យមានដំណើរ ការពេញលេញ។ សរីរាង្គទាំងឡាយដែលនៅតែរីកចម្រើន ឬផ្នែកខ្លះដែលបានរីកចម្រើនរួចហើយគឺជា ផ្នែកភាគច្រើនដែលគ្មានប្រយោជន៍ ។ ចំពោះអ្នកគាំទ្រនៃគំនិតរបស់លោកដាវិនភាគច្រើននឹងមានការ ភ្ញាក់ផ្អើល គំនិតនៃការរីកចម្រើននៃសរីរាង្គបានផ្តល់នូវទិសដៅដើម្បីបំពេញគោលដៅអនាគតខ្លះៗ ឬតួនាទីគឺជាការខុសប្លែកទាំងស្រុងចំពោះគំនិតនៃទ្រឹស្តីវិវត្តនិយម។ មានសត្វបក្សីជាច្រើនដែលមានស្វ័យកណធារដែលដឹកនាំពួកគេទៅកាន់គោលដៅរបស់ ពួកគេ ដោយមិនគិតពីអាកាសធាតុ ឬមិនថាជាយប់ឬថ្ងៃនោះឡើយ។ សត្វបក្សីពណ៌មាស (golden plover) បានហើរពី អាឡាស្កាទៅកាន់រដ្ធហាវៃនៅរដូវរងារ។ ចំនួន៧០ក្រាមនៃខ្លាញ់តម្រូវសម្រាប ដំណើរ ៤៥០០គីឡូម៉ែត (២៨០០ ម៉ាយ៍) គឺត្រូវបានគណនាយ៉ាងច្បាស់លាស់។ សត្វខ្យងម្យ៉ាង (nautilus) រស់នៅខាងក្រៅនៅចុងសំបកដែលបានបំបែកជា២បន្ទាប់តូចៗ។ បន្ទាប់តូច ៗទាំងនេះបានបំពេញដោយចំនួនជាតិឧស្ម័នផ្សេងៗគ្នា គឺវាអាស្រ័យថាតើទឹកជម្រៅណាដែលខ្យង គ្រែងមុជចូលទៅក្នុងទឹក ដូច្នេះវាតែងតែធានាថាស្ថិតនៅក្នុងលំនឹងមួយ។ នាវាមុជទឹកសម័យទំនើបរបស់យើងមើលទៅដូចជាឆោតល្ងង់ និងរញេរញៃបើប្រៀបធៀបជាមួយនឹងខ្យងនេះ។ ជាទូទៅសត្វ នេះរស់នៅក្នុងជម្រៅទឹកជ្រៅប្រហែលជា៤០០ម៉ែត ប៉ុន្តែនៅពេលយប់ពួកវាឡើងមកប្រហែលជា ១០០ម៉ែត។ មានអតិសុខុមបា្រណខ្លះមានភ្ជាប់ជាមួយនឹងសាច់ដុំជំរុញកំលាំងនៃប្រព័ន្ធប្រូតុង ដែលអាចធ្វើ ឲ្យពួកវាអាចរំកិលទៅមុខ និងថយក្រោយបាន។ ប្រសិនបើអ្នកជឿ ឬមិនជឿ មានអតិសុខុមប្រាណ មួយដែលមានទំហំត្រឹមតែ ៦លានមីលីម៉ែតគូប ឈ្មោះថា មេរោគអេស្ការីគី កូលី ដែលមានសាច់ដុំ ជំរុញកំលាំងនៃប្រព័ន្ធប្រូតុងច្រើនជាង៦ ដែលបានភ្ជាប់ជាមួយនឹងកំលាំងដើម្បីបង្កើតជាថាមពល គឺ ដូចជាប្រព័ន្ធរបស់កុំព្យូទ័រដែរ និងរុក្ខជាតិគីមីមួយចំនួនដែលអាចរស់នៅដោយខ្លួនឯងវាបាន។ កោសិការដែលមានជីវិតមួយគឺមានចំនួនច្រើន គឺច្រើនដែលសាំញាំ និងប៉ិនប្រសព្វជាជាងម៉ាស៊ីនដែល បានបង្កើតដោយមនុស្សទៅទៀត។ នៅក្នុងកោសិការដែលច្រើននោះ គឺមានការរៀបចំតាមលំដាប់នៃ ដំណើរការកម្មវិធីនៃសារធាតុគីមីគឺមានដំណើរការកើតឡើងទាំងអស់ក្នុងពេលជាមួយនឹងគ្មាន ហើយនឹង សម្របសម្រួលរួមគ្នាទៅវិញទៅមក។ រង្វាស់អណូរបស់ឌីអែនអេ (DNA molecules) ដែលមានក្នុងកោសិការដែលរស់មានផ្ទុកនូវព័ត៌មាន នៃកិច្ចការរបស់មនុស្សយ៉ាងច្រើន ។ តើអ្នកដឹងទេថា តើមានចំនួនសៀវភៅក្របស្តើងចំនួន ដែលអាច យកមកផ្ទុកព័ត៌មានដែលមានផ្ទុកក្នុងឌីអែនអេដែលមានទំហំប៉ុនក្បាលម្ជុលមួយ? គឺមានចំនួន ១៥ មីលាន (១៥ million million! )។ ប្រសិនបើអ្នកដាក់សៀវភៅទាំងអស់នេះបន្តុបលើគ្នានៅវានឹងមាន គំនរសៀវភៅ៥០០ដងខ្ពស់ជាងចម្ងាយពីផែនដីទៅព្រះច័ន្ទទៅទៀតគឺមានចំនួនរយៈចម្ងាយសរុបគឺ ១៩២០០០០០០គីឡូម៉ែត (១១៩០០០០០០ម៉ាយ៍)។ នៅក្នុងចក្រវាលរបស់យើងមានផ្កាយប្រមាណ ១០២៥ (= ១ ដែលមានលេខសូន្យចំនួន២៥!)។ សូម្បី តែមនុស្សដែលមានជីវិតរស់នៅយូរជាងគេគឺមិនអាចមានពេលគ្រប់គ្រាន់ដើម្បីនឹងរាប់ចំនួនផ្កាយទាំង អស់នេះដែរ។ ប្រសិនបើយើងបានប្រើប្រាស់កុំព្យូទ័រដែលមានល្បឿនលឿន ដែលអាចមានសមត្ថភាព រាប់បានចំនួន ១០ពាន់លានក្នុងមួយវិនាទី នោះវាត្រូវការចំនួនពេល ៣០លានឆ្នាំដើម្បីរាប់ចំនួនផ្កាយ ទាំងអស់នោះ! មនុស្សដែលពេញដោយគំនិតដែលបានប្រឈមមុខជាមួយនឹងឧទាហរណ៍ខ្លះៗនេះអាចនឹងមានបំណង ដើម្បីនឹងពិចារណាទៅលើដើមកំណើតនៃគំនិតដែលមានរៀបចំយ៉ាងប៉ិនប្រសព្វទាំងនេះ។ ចំពោះទ្រឹស្តី វិវត្តនិយម ដែលមានមនុស្សជាច្រើនបានទទួលយកនូវទ្រឹស្តីនេះ គឺមិនបានផ្តល់នូវចម្លើយមួយដែល សមហេតុផលនោះឡើយ ពីព្រោះថាទ្រឹស្តីនេះសម្លឹងមើលទៅលើអ្វីៗនៅពេលចុង ក្រោយទាំងអស់ គឺជារូបធាតុ ដែលរួមមានព្រលឹង បញ្ញាចិត្ត និងព័ត៌មានដ៏ច្រើនក្រែលេងនៅក្នុងកោសិការជាច្រើន។ តាមបែបវិទ្យសាស្រ្ត យើងបានដឹងថា ព័ត៌មានមិនមែនជារូបធាតុនោះឡើយ ហើយចំពោះច្បាប់ធម្ម ជាតិទាំងឡាយដែលនិយាយអំពីព័ត៌មានគឺវាតែងតែតម្រូវឲ្យមានប្រភពនៃប្រាជ្ញា (Intelligent Resources) នោះគឺជាអ្នកបង្កើត (ដើមកំណើត) នៃព័ត៌មានទាំងនេះជាមួយនឹងបំណង។ ភាពឆ្លាតវៃ និង ប្រាជ្ញា (Intelligent and wisdom) បានបង្ហាញនូវក្នុងការបង្កើតរបស់ព្រះជាម្ចាស់គឺពិតជាមានភាព អស្ចារ្យមែន ។ ការពិចារណាចំពោះកិច្ចការទាំងនេះបានរុញច្រានយើងដើម្បីធ្វើការសន្និដ្ធានថា គឺត្រូវតែ មានអ្នកដែលបានបង្កើតគ្រប់របស់ទាំងនេះ អ្នករៀបចំដែលបានទទួលខុសត្រូវចំពោះការរចនានៃ របស់ទាំងអស់។ ប៉ុន្តែ តើជានរណា? តើយើងអាចស្វែងរកចម្លើយដែល គួរតែទុកចិត្តបាននៅឯណា? វិទ្យាសាស្រ្តគឺត្រឹមតែអាចធ្វើការស្រាវជ្រាវនូវការពិតអំពីពេលវេលានិងលំហរ ដែលយើងកំពុងតែរស់ នោះ តាមរយៈការប្រើប្រាស់វិធីផ្សេងៗសម្រាប់វាស់ និងថ្លឹងថ្លែង។ វិទ្យាសាស្រ្តគឺអាចត្រឹមតែពិចារណា អំពី “តើអ្វី?” ប៉ុន្តែមិនអាចដឹងថា “តើមានប្រភពមកពីណា?” អំពីសំនួរនៃការបង្កើតរបស់ព្រះជាម្ចាស់។ ចំពោះចម្លើយនៃសំនួរទី២គឺលើសពីសមត្ថភាពរបស់មនុស្សទាំងអស់ អាចចម្លើយគឺមានតែអ្នកដែល រចនានិងរៀបចំប៉ុណ្ណោះដែលអាចផ្តល់ដល់យើងបាន។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺព្រះគម្ពីរ បាន ផ្តល់ដល់យើងនូវចម្លើយនៅក្នុងខគម្ពីរទី១ថា៖ “កាលដើមដំបូងឡើយព្រះបានបង្កើត” ។ ចម្លើយនេះគឺ សមស្របជាមួយនឹងតម្រូវការដែលយើងបានកត់សំគាល់ខាងដើម ដែលរាល់ព៌ត័មានទាំងអស់គឺត្រូវតែ មានប្រភពនៃប្រាជ្ញា (Intelligent Resource)។ តើអ្នកណាជាអ្នករចនា និងជាអ្នកបង្កើត ព្រះជាម្ចាស់បានគង់នៅមុនអ្វីៗទាំងអស់ ។ នៅមុនពេលរយៈលំហរ ពេលវេលា និងរូបធាតុទាំងអស់ ទ្រង់គឺសកម្ម។ ប្រសិនបើយើងកំណត់ព្រំដែននូវការពិនិត្យរបស់យើងចំពោះខគម្ពីរខាងលើមួយនេះ យើងអាចមានចំណាប់អារម្មណ៍ថា គឺមានតែព្រះវរបិតាមួយប៉ុណ្ណោះដែលធ្វើក្នុងកិច្ចការនៃការបង្កើត។ តាមរយៈការកំណត់នៃការសម្រេចទ្រង់មិនមែនមានតែមួយអង្គឯងក្នុងការបង្កើតគឺអាចនឹងស្វែងរក ឃើញបន្ថែមទៀតក្នុងបរិបទនៃការបង្កើតរបស់ព្រះជាម្ចាស់៖ “ចូរយើងបង្កើតមនុស្ស” (លោកុ. ១៖២៦)។ ព្រះវិញ្ញាណបរិសុទ្ធក៏ជាប់ទាក់ទងជាមួយនឹងការបង្កើតផងដែរ ដូចដែលយើងអាចមើល ឃើញនៅក្នុងខទី២នៃការបង្កើត៖ “...ព្រះវិញ្ញាណនៃព្រះក៏រេរានៅពី លើទឹក” ។ ព្រះគម្ពីរមិនបានផ្តល់ នូវព័ត៌មានទាំងអស់ក្នុងពេលតែមួយនោះឡើយ តែបទគម្ពីរបានប្រាប់យើងបន្តិចក្នុងពេលមួយ។ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ចំពោះសំនួរដែលថា “តើជានរណា?” គឺត្រូវបានអធិប្បាយយ៉ាងក្បោះក្បាយ។ ដោយយោងទៅតាមបទគម្ពីរ ១កូរិនថូស ៨៖៦ ព្រះយេស៊ូវគ្រីស្ទគឺទាក់ទងជាមួយនឹងការបង្កើតលោក នេះផងដែរ “គង់តែខាងយើងមានព្រះតែ ១ ប៉ុណ្ណោះង គឺជាព្រះវរបិតាច ដែលរបស់សព្វសារពើកើត មកពីទ្រង់ ហើយយើងរាល់ គ្នាក៏សំរាប់ទ្រង់ ក៏មានព្រះអម្ចាស់តែ១ គឺជាព្រះយេស៊ូវគ្រីស្ទ ដែល របស់សព្វសារពើកើតមកឈដោយសារទ្រង់ ហើយយើងក៏ដោយសារទ្រង់ដែរ” ។ ចំពោះពាក្យថា “អេឡូហីម” (Elohim) ក្នុងបទគម្ពីរ លោកុ.១៖១គឺជាទម្រង់ពហុវចនៈសម្រាប់ អ្នកបង្កើត។ តាមរយៈឧទាហរណ៍នៃការរស់នៅប្រចាំថ្ងៃគឺអាចជួយយើងដើម្បីឲ្យយល់អំពីគំនិត ទាំងឡាយដែលនៅពីក្រោយយោបល់ទាំងនេះ៖ មានគ្រួសារមួយបានជិះឡានទៅសួរសុខទុក្ខមិត្តភ័ក្រ្ត ខ្លះរបស់ពួកគេ។ នៅពេលដែលដល់ពេលវេលាដើម្បីនឹងចាកចេញទៅផ្ទះ ឪពុកបាននិយាយថា៖ “អូខេ! ឥឡូវនេះ ចូរយើងបើកឡានទៅផ្ទះវិញ”។ ទោះបើជាឪពុកបានប្រើទម្រង់ពហុវចនៈ វានៅតែ មានន័យថាគឺមានតែមនុស្សតែម្នាក់ប៉ុណ្ណោះដែលអង្គុយនៅកន្លែងបើកបរ ហើយគាត់ជាអ្នកបើកបរ ។ ចំពោះសមាជិកគ្រួសារដទៃទៀតក៏បានអង្គុយក្នុងឡានដែរ និងកំពុងតែជិះ ទោះបើមានតែមនុស្សម្នាក់កំពុងតែកាន់ចង្កូត បង្កើនល្បឿន និងជាន់ប្រាំងក៏ដោយ។ នេះគឺជាការបង្ហាញខ្លះៗដែលអាចជួយយើងក្នុងការអំពីរូបភាពនៃព្រះគម្ពីរដែលបានបង្ហាញ ប្រាប់ យើងអំពីព្រះជាម្ចាស់ជាព្រះអាទិករ និងជាអ្នករៀបចំនូវប្រភពនៃអ្វីៗទាំងអស់ដែលយើងឃើញ ក្នុងពិភពលោកនេះ ។ ព្រះជាម្ចាស់បានបង្កើត ពិភពលោកនៃជីវសាស្រ្ត តាមរយៈព្រះយេស៊ូវ។ នេះគឺជា ភាពប្រាកដមួយដែលយើងអាចក្នុងបទគម្ពីរ ហេព្រើរ ១៖២ ។ ដំណឹងល្អតាមរយៈសាវ័កយូហានក៏បាន បញ្ជាក់យ៉ាងច្បាស់ផងដែរនៅពេលចាប់ផ្តើម ដែលថាអ្វីៗដែលមានតាំងនៅគឺមានដើមកំណើតរបស់ វាតាមរយៈព្រះយេស៊ូវ។ “ហើយក្នុងបណ្តារបស់ដែលបានបង្កើតមកទាំងប៉ុន្មាន នោះគ្មានអ្វី ណាមួយ កើត មកក្រៅពីទ្រង់ (តាមរយៈព្រះបន្ទូល ដែលជាព្រះយេស៊ូវគ្រីស្ទ)ឡើយ” (យូហាន ១៖៣)។ ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអាទិករ យើងអាចអានបន្ថែមអំពីសកម្មភាពរបស់ព្រះយេស៊ូវនៅក្នុងផ្នែកនៃការបង្កើតរបស់ទ្រង់ដែលស្ថិតនៅ ក្នុងបទគម្ពីរ កូលូស ១៖១៦-១៧ ថា៖ “ដ្បិតគឺទ្រង់ (ព្រះយេស៊ូវគ្រីស្ទ)ហើយដែលបង្កើតគ្រប់ទាំងអស់ ទាំងរបស់នៅ ស្ថានសួគ៌ និងនៅផែនដី ទាំងរបស់ដែលមើលឃើញ ហើយដែលមើលមិនឃើញផង ទោះបើជារាជ្យ ឬអំណាចជាព្រះអម្ចាស់ ឬអំណាចគ្រប់គ្រង ឬអំណាចណាក៏ដោយ នោះសុទ្ធតែ កើតមកទ្រង់ ហើយសំរាប់ទ្រង់ទាំងអស់ផង ទ្រង់គង់នៅមុនទាំងអស់ ហើយរបស់ទាំង អស់ក៏នៅស្ថិតស្ថេរដោយ សារទ្រង់” ។ នៅក្នុងពិភពលោកដែលអ្នកអាចមើលឃើញនឹងភ្នែកគឺគ្មានអ្វី មួយដែលមិនបានបង្កើតតាមរយៈព្រះយេស៊ូវនោះឡើយ លោកធាតុធំធំមហិមាដោយមានភពរាប់ លានគឺវាដូចគ្នាជាមួយនឹងទៅនឹងដំណើរកោសិកាដែលរស់សាំញាំតូចជាងគេបំផុតដែរ ឬដូចជាទៅនឹង ប្រព័ន្ទចលនារបស់អាតូម។ ព្រះយេស៊ូវមិនត្រឹមតែជាដើមកំំំណើតនៃលោកធាតុដែលមានទំហំ និងធំ ទាំងអស់នោះឡើយ តែទ្រង់មានអំណាចទៅលើអ្វីៗទាំងអស់។ បន្ថែមលើនេះទៀត ព្រះយេស៊ូវក៏បានបង្កើតពិភពលោកដែលយើងមិនអាចមើលឃើញផងដែរ ទ្រង់ បានបង្កើតនូវចំនួននៃសត្វលោករាប់មិនអស់ និងបង្កនូវចំនួនយ៉ាងច្រើន ដែលព្រះគម្ពីរបានហៅពួកគេ ថាជាពួកទេវតា។ ហើយវាដូចគ្នាទៅនឹងអ្វីៗទាំងអស់នៅក្នុងការបង្កើតរបស់ព្រះជាម្ចាស់គឺមានភាព ផ្សេងៗពីគ្នា និងមានរចនាសម្ពន្ធយ៉ាងខ្ពស់ក្នុងពេលដូចគ្នាដែរ នោះវាក៏មានភាពដូចគ្នាផងដែរជាមួយ អ្វីៗនៅក្នុងលោកីយដែលយើងមើលមិនឃើញ ដូចដែលយើងបានប្រើប្រាស់វាក្យស័ព្ទ បល្លង្ក មេដឹក នាំ និងអំណាច ។ ព្រះយេស៊ូវមិនត្រឹមតែជាព្រះអាទិករប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏ជាអ្នកដែលបានគ្រប់គ្រងទៅលើពិភពលោក នេះផងដែរ។ ទ្រង់បានគ្រប់់គ្រងអ្វីៗទាំងអស់ជាមួយនឹងគ្នា។ ពិភពលោកនេះមិនបានទុកចោលឲ្យទៅ តាមដំណើរវិវិត្តរបស់វាដោយខ្លួនឯងនោះទេនៅពេលបញ្ចាប់នៃការបង្កើតរបស់ទ្រង់ ទ្រង់បានគ្រប់គ្រង់ និងថែរក្សា តាមរយៈព្រះបន្ទូលដ៏មានអំណាចរបស់ទ្រង់។ ដូច្នេះយើងមិនចាំបាច់មានការបារម្ភចំពោះ ការបំផ្លាញនៃលោកធាតុដែលបណ្តាលមកពីធ្លាក់ចុះនៃអាចម៍ផ្កាយដែលមានទំហំធំ ឬការឡើងនឹងកំដៅ ព្រះអាទិត្យ ឬការធ្លាក់ចុះនៃអាកាសត្រជាក់នោះឡើយ ។ ព្រះយេស៊ូវទ្រង់នឹងគ្រប់គ្រងផែនដីទាំងមូល រហូតដល់ទ្រង់យាងមកវិញ ។ មនុស្សជាតិមិនមែនកើតឡើងតាមរយៈភាពចៃដន្យនៃការលោកធាតុណាមួយ ដូចជាគំនិតរបស់អ្នកឈ្នះ រង្វាន់ណូបែល លោក ចាក ម៉ូនូប (Jaques Monod) នោះឡើយ។ តែយើងត្រូវបានបង្កើតឡើងដោយ មានគោលបំណង និងគោលដៅនៅក្នុងព្រះហឫទ័យរបស់ព្រះយេស៊ូវ! ប្រសិនបើគ្មានគោលដៅនេះទេ យើងនឹងបាត់បង់នូវគោលដៅនៃជីវិតមិនខាន ។ សកម្មភាពនៃការបង្កើតរបស់ព្រះយេ ស៊ូវក្នុងព្រះគម្ពីរ សញ្ញាណចាស់ តាមរយៈបទគម្ពីរ សុភាសិត ៨៖២២-២៤, ៣០ បានចែងមកថា៖ “ព្រះយេហូវ៉ា ទ្រង់បាន តាំងអញឡើង ជាដើមការ នៃទ្រង់ គឺមុនអស់ទាំងកិច្ចការរបស់ទ្រង់ពីបុរាណ ទ្រង់បានសិត អញតាំងពីអស់កល្ប រៀងមក គឺពីកាលនៅដើមឡើយ មុនដែលមានផែនដីផង ក្នុងគ្រាមុនដែលមាន ទីជំរៅទឹក នោះអញបានកើតហើយ គឺកាលមិនទាន់មាន រន្ធទឹកណាដែលហូរចេញជាបរិបូរនៅ ឡើយ.... នៅគ្រានោះ អញបាននៅជិតទ្រង់ដូចជាមេជាងហើយ អញជាទីគាប់ព្រះហឫទ័យទ្រង់រាល់ៗ ថ្ងៃព្រម ទាំងមាន សេចក្តីរីករាយនៅចំពោះទ្រង់ជានិច្ច”។ ពាក្យថា៖ “មេជាង” បានប្រើប្រាស់ក្នុងបទគម្ពីរនេះ ក៏បានបញ្ចាក់អំពីសកម្មភាពរបស់ព្រះយេស៊ូវក្នុងការបង្កើតលោកផងដែរ។ នៅក្នុងខទី២៦ នៃទំនុក តម្កើង ១០២ គឺត្រូវបានដកស្រង់នៅក្នុងព្រះគម្ពីរសញ្ញាថ្មីក្នុងបទគម្ពីរហេព្រើរ ១៖១០ ហើយវាត្រូវបាន ប្រើសម្រាប់ព្រះយេស៊ូវ “ហើយថា “ឱព្រះអម្ចាស់អើយ កាលដើមដំបូង ទ្រង់បានបង្កឫសផែនដី ហើយផ្ទៃមេឃក៏ ជាការដែលព្រះហស្ថទ្រង់ធ្វើដែរ” ។ តើព្រះអាទិករបានធ្វើកិច្ចការរ បស់ទ្រង់យ៉ាងដូចម្តេច? ព្រះគម្ពីរបានផ្តល់ដល់យើងនូវចម្លើយចំពោះសំនួរ ថាតើព្រះជាម្ចាស់បានបង្កើតចក្រវាលនេះយ៉ាងដូច ម្តេច? តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ ទំនុកតម្កើង ៣៣៖៦, យូហាន ១៖១-៤ បង្កើតចេញពីភាពគ្មានអ្វីសោះ៖ ហេព្រើរ ១១៖៣ តាមរយៈអំណាចរបស់ព្រះជាម្ចាស់៖ យេរេមា ១០៖១២ តាមរយៈប្រាជ្ញារបស់ព្រះជាម្ចាស់៖ ទំនុកតម្កើង ១០៤៖២៤, កូលូស ២៖៣ យោងទៅតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់៖ លោកុប្បត្តិ ១៖២៦, វិវរណៈ ៤៖១១ តាមរយៈព្រះរាជបុត្រារបស់ព្រះជាម្ចាស់៖ យូហាន ១៖១-៤, យូហាន ១៖១០, កូលូស ១៖១៥-១៧ យោងទៅតាមចរិតលក្ខណៈរបស់ព្រះយេស៊ូវ៖ ម៉ាថាយ ១១៖២៩, យូហាន ១០៖១១ ចំពោះព្រិត្តិការណ៍ទាំងនេះបានកើតឡើងក្នុងរយៈពេល៦ថ្ងៃនៃការបង្កើត។ ពួកវាស្ថិតនៅក្រៅដំណើរ ធម្មតានៃច្បាប់ធម្មជាតិ ហើយដូច្នេះគឺយើងអាចយល់បានពេញលេញតាមរយៈសេចក្តីជំនឿ។ តែយ៉ាងណាមិញ ចំពោះច្បាប់ធម្មជាតិដែលបានដឹកនាំកំណត់នៃដំណើរប្រព្រឹត្តិទៅនៃពិភពលោកនេះ ពួកវាមិនមែនជាមូលហេតុដែលបណ្តាលឲ្យកើតមានឡើយ តែវាគ្រាន់តែជាលទ្ធផលនៃការបង្កើត ប៉ុណ្ណោះ។ ចុះ តើ “ហេតុការណ៍អាក្រក់” កើតឡើងដោយរបៀបណា? យើងបានដឹងថា ពិភពលោកដែលយើងមើលឃើញបច្ចុប្បន្ននេះគឺមិនមានភាពដូចគ្នាទៅនឹងអ្វីដែល ព្រះជាម្ចាស់បានបង្កើតកាលពីដំបូង រួចទ្រង់មានបន្ទូលម្តងដែលថា “អ្វីៗសុទ្ធតែល្អ” ។ មាន ហេតុការណ៍មួយបានកើតឡើងក្នុងពិភពលោកនេះ ដោយព្រោះតែលទ្ធផលនៃការក្បត់របស់គូរស្វាមី ដំបូងប្រឆាំងជាមួយនឹងអ្នកដែលបានបង្កើតពួកគេមក (លោកុ. ៣)។ តើមានអ្វីដែលមានប្រទានដល់យើ ងក្នុងព្រះអម្ចាស់ព្រះយេស៊ូវ ទ្រង់គឺជាគ្រឹះដែលយើងអាចស្ថាបនាជីវិតរបស់យើង។ ព្រះគ្រីស្ទបានបង្កើតនូវគ្រឹះសម្រាប់អ្វីទាំងអស់ ៖ ការបង្កើតចក្រវាល ព្រះគម្ពីរ សេចក្តីជំនឿ សេចក្តីសង្គ្រោះ សេចក្តីសុខសាន្ត សេចក្តីសង្ឃឹម ជាផ្លូវ ទៅរកព្រះវរបិតា ជាគោលដៅនៃជីវិតរបស់យើង។ ព្រះគ្រីស្ទជាថ្មដាដែលមិនអាចរលំ (១ កូរិនថូស ១០៖៤) ដែលធ្វើឲ្យកិច្ចកល្បរបស់មនុស្សជាតិទាំងអស់នឹងត្រូវបែកបាក់។ ព្រះជាម្ចាស់មានបន្ទូលថា៖ “អញនឹងបំផ្លាញប្រាជ្ញា របស់ពួកអ្នក ប្រាជ្ញ” (១ កូរិនថូស ១៖១៩)។ វិទ្យាសាស្រ្តខាងគំនិតជាច្រើន ដូចជាការមិនជឿលើព្រះដែលមានទម្រង់ផ្សេងៗពីគ្នា (Atheism) និង ទ្រឹស្តីវិវត្តនិយមនឹងត្រូវខ្ចាត់ ខ្ចាយនៅលើថ្មដានៃព្រះគ្រីស្ទ ។ អ្នកដែលគាំទ្រងចំពោះប្រព័ន្ធគំនិតទាំងអស់នេះនឹងមានថ្ងៃមួយលត់ ជង្គង់ចំពោះព្រះអម្ចាស់ (ភីលីព ២៖១០) ទោះបើជាពេលឥឡូវនេះពួកគេបានបដិសេធចំពោះអ្នកដែល រៀបចំផែនការណ៍ អ្នកដែលបានតាក់តែង អ្នកដែលបានបង្កើត និងជាព្រះសង្គ្រោះក៏ដោយ។ ហេតុអ្វីបានជាទ្រឹស្តីវិវត្តនិយម មានគ្រោះថ្នាក់ដល់យើង? ទ្រឹស្តីនេះមិនត្រឹមតែផ្តល់ដល់យើងនូវទស្សនៈយល់ខុសចំពោះពិភពលោកនេះទេ តែវាបានដឹកនាំយើង ទៅរកភាពគ្មានសង្ឃឹម ដូចជាពិពណ៌នាដែលសមហេតុផលរបស់អ្នកនិពន្ធរបស់ជាជាតិអាឡឺម៉ង់ម្នាក់ ឈ្មោះថា ជីន ប៉ូល (Jean Paul) ថា៖ “គឺគ្មានព្រះជាម្ចាស់... សម្លឹងមិនដាក់ភ្នែក, ស្ងៀមស្ងាត់គ្មានអ្វី ទាំងអស់! ភាពអស់កល្បដែលត្រជាក់គឺចាំបាច់! ភាពឆ្កួតដោយចៃដន្យ... យើងម្នាក់ៗគឺមានភាព ក្រៀមក្រំក្នុងចក្រវាលដ៏ធំធេងនេះ នេះគឺជាទូដែកនៃសព”។ ទ្រឹស្តីវិវត្តនិយមបានបញ្ជាក់ថា ពិភពលោកយើងនេះអាចពន្យល់បានដោយមិនចាំបាច់មានព្រះអាទិករ។ ជាលទ្ធផលគំនិតនេះ បានទាក់ទាញមនុស្សជាច្រើនឲ្យជឿថាគ្មានព្រះជាម្ចាស់តាំងនៅ (Atheism)។ ហើយដោយយោងទៅតាមអ្វីដែលព្រះយេស៊ូវមានបន្ទូល អ្នកដែលជឿថាគ្មានព្រះជាម្ចាស់តាំងនៅ នឹង ធ្លាក់ចូលក្នុងស្ថាននរក៖ “តែអ្នកណាដែលមិនព្រមជឿ នោះនឹង ត្រូវទោសវិញ” (ម៉ាកុស ១៦៖១៦)។ មានអ្នកខ្លះបានព្យាយាមដើម្បីពន្យល់ថា ការវិវត្តគឺជាវិធីដែលព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់។ ប៉ុន្តែ ប្រសិនបើព្រះជាម្ចាស់បានបង្កើតការរយៈ ទ្រឹស្តីវិវត្តនិយមនោះ៖ គ្មានគូរស្វាមីដំបូងឡើយ គ្មានអំពើបាប ពីព្រោះថា (ការឈ្លានពានគឺជាគឺជាកងរទេះដែលបានរុញច្រានឲ្យទ្រឹស្តីវិវត្ត និយមឈានទៅមុខ) (Joachim Illies) ព្រះជាម្ចាស់នឹងប្រើសេចក្តីស្លាប់ ជាមធ្យោបាយដើម្បីនឹងបង្កើតចក្រវាល សេចក្តីសង្គ្រោះតាមរយៈព្រះយេស៊ូវ ដែលត្រូវបានហៅថាជា “អ័ដាមចុងក្រោយ” ដែលផ្ទុយពី អ័ដាមដែលពេញដោយបាប (១ កូរិនថូស ១៥៖៤៥) នោះនឹងគ្មានមូលដ្ឋានគ្រឹះនោះឡើយ។ តាមរយៈការពិចារណាទាំងអស់នេះបានបង្ហាញថា “ទ្រឹស្តីវិវត្តនិយម” (Theistic Evolution) នឹងបំផ្លាញនូវមូលដ្ឋានគ្រឹះនៃព្រះបន្ទូលក្នុងព្រះគម្ពីរទាំងស្រុង។ ដោយព្រោះតែមូលហេតុនេះហើយ ដែលទ្រឹស្តីវិវត្តនិយមនេះដែលជាគំនិតខុសនេះគួរតែបដិសេធចោលទាំងស្រុង។ គំនិតដែលអស្ចារ្យ យើងបានឃើញថា ព្រះយេស៊ូវជាព្រះអាទិករនៃគ្រប់របស់ទាំងអស់។ ទ្រង់គឺជាព្រះតែមួយដែលបាន គង់នៅអស់កល្បជានិច្ច ជាស្តេចនៃអាណាចក្រស្ថានសួគ៌ ។ ទ្រង់បានទទួលអំណាចទាំងអស់ទាំងនៅ ស្ថានសួគ៌ និងផែនដី (ម៉ាថាយ ២៨៖១៨)។ តើយើងពិតជាអាចយល់ពិតប្រាកដនូវសេចក្តីពិតដ៏អស្ចារ្យ ទាំងនេះបានទេ? មនុស្សម្នាក់ដែលស្ថិតនៅលើឈើឆ្កាងនៃភ្នំកូកូតា និងជាព្រះអាទិករនៃចក្រវាលទាំង មូល និងគ្រប់របស់សព្វសារពើគឺជាមនុស្សតែ១ និងជាមនុស្សដូចគ្នា! នៅក្នុងសេចក្តីស្រលាញ់ដែល មិនអាចគិតស្មានដល់របស់ទ្រង់ ព្រះអម្ចាស់បានប្រទានរូបអង្គទ្រង់ ឡើងទៅលើឈើឆ្កាងហើយ មិនរឹងទទឹង ដើម្បីឲ្យទ្វារនៃស្ថានសួគ៌បើកសម្រាប់យើង ។ អស់អ្នកណាដែលបដិសេធចំពោះសេចក្តី នេះនឹងបាត់បង់អ្វីៗទាំងអស់៖ “នោះធ្វើដូចម្តេចឱ្យយើងរួចបាន បើយើងធ្វេសនឹង សេចក្តីសង្គ្រោះ ដ៏ធំម៉្លេះ” (ហេព្រើរ ២៖៣)។ អស់អ្នកណាដែលទទួលទ្រង់នោះនឹងឈ្នះ លើគ្រប់ទាំងអស់៖ “ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណា ដែលស្តាប់ពាក្យខ្ញុំ ហើយជឿដល់ព្រះអង្គ ដែលចាត់ខ្ញុំឱ្យ មករ អ្នកនោះមានជីវិត ដ៏នៅអស់កល្បជានិច្ចល ហើយមិន ដែលត្រូវជំនុំជំរះឡើយ គឺបានកន្លងហួសពីសេចក្តីស្លាប់ ទៅដល់ជីវិតវិញ” ។ ចូរទូលសូមដល់ព្រះយេស៊ូវគ្រីស្ទ ដើម្បីលើក លែងទោសអំពើបាបដល់អ្នក ដើម្បីឲ្យអ្នកអាចឈនៅចំពោះការជំនុំជំម្រះរបស់ព្រះជាម្ចាស់។ ចូរទទួល យកទ្រង់ជាព្រះសង្គ្រោះប្រចាំជីវិតរបស់អ្នក ហើយនឹងដើរតាមសេចក្តីបង្រៀនរបស់ទ្រង់។ លោកបណ្ឌិត (សាស្រ្តាចារ្យ) វែននើរ គីតនាយកនិងសាស្រ្តាចារ្យនៃ អ្នកពត៌មានវិទ្យាសាស្រ្ត
An verschiedenen Beispielen wird die Genialität der Schöpfung dargestellt. Als Wissenschaftler erklärt Prof. Dr. Werner Gitt, dass die unglaubliche Information, die in der ganzen Schöpfung steckt, einer intelligenten Quelle bedarf. Diese Quelle ist Gott selbst. Die Wissenschaft kann nur das "Was" analysieren, nicht aber das "Woher". Das "Am Anfang schuf Gott Himmel und Erde" der Bibel gibt uns eine Antwort auf die Frage nach der Herkunft des Lebens. Der Gedanke, Gott hätte durch Evolution geschaffen (die so genannte "Theistische Evolution"), untergräbt die Autorität der Bibel und ist mit dem christlichen Glauben unvereinbar. Die Bibel zeigt deutlich, dass Jesus der Schöpfer ist. Jesus hat die Menschen geschaffen und liebt sie hingebungsvoll. Darum lädt Jesus dazu ein, diese Liebe anzunehmen. Dieses Traktat eignet sich besonders gut zur Weitergabe an suchende Menschen!